គំនិតប្រចាំថ្ងៃធ្វើខ្លួនឲ្យសប្បាយចិត្តនិងថែទាំខ្លួនឲ្យបានល្អ
ចិត្តសប្បាយរីករាយ ជាការជ្រើសរើសរបស់យើងផ្ទាល់ មិនមែនជាលទ្ធផលនៃអ្វីមួយឡើយ ។
មិនមានអ្វីអាចធ្វើឲ្យយើងសប្បាយរីករាយក្នុងចិត្តបានឡើយ រហូតទាល់តែយើងជ្រើសរើសយកការរីករាយសប្បាយចិត្តដោយខ្លួនឯង។
មិនមានអ្នកណាម្នាក់មានសមត្ថភាពធ្វើឲ្យយើងរស់នៅដោយសប្បាយចិត្តបានឡើយ ក្រៅតែពីខ្លួនយើងសម្រេចចិត្តដោយខ្លួនឯងនោះ...។
សុភមង្គលមិនមករកយើងទេ តែសុភមង្គលអាចកើតចេញពីខ្លួនយើងផ្ទាល់បាន...។

