១- ស្នេហាជារោគមហារីកប្រចាំវាលវដ្តសង្សារអ្នកណាមានស្នេហាត្រៀមខ្លួនពឺតផ្សាឲ្យហើយទៅវាជាដំបៅរលេះរលួយអន់ឈឺតែមួយភ្លែតៗទេ ។
២- ក្នុងលោកនេះ ទាសករដែលស្មោះត្រង់បំផុតរបស់អ្នក គឺជាឪពុកម្តាយរបស់អ្នកនេះហើយ គេបំរើអ្នកដោយឥតបានទទួលកំរៃសូម្បីត្រឹមតែមួយកាក់មួយសេនហើយមិនដែលមានចិត្តគិតថានឹងរត់ចោលអ្នកមួយជំហានជាដាច់ខាត ! ។ ប៉ុន្តែនៅពេលអ្នកមានស្នេហា អ្នកខ្លះមិនដែលនឹកគិតពីភក្តីភាពរបស់ទាសករស្រីប្រុសទាំងពីរនាក់នេះម្តងណាឡើយ ! ។
៣- បើអ្នកព្រមទទួលស្គាល់ការពិត នោះជីវិតរបស់អ្នកនឹងមានក្តីសុខច្រើន តើការពិតមានអ្វីខ្លះ? កើតចាស់ឈឺស្លាប់ សុខទុក្ខ ការបាននិងការបាត់បង់ លោកធម៌៨ និង ត្រៃល័ក្ខណ៍ធម៌ សុទ្ធតែជាការពិត ដែលមនុស្សគ្រប់គ្នាត្រូវតែជួបជាធម្មតា ប៉ុន្តែគេចេះតែប្រកែកមិនចង់ទទួលយក គេចង់បានតែអ្វីដែលគេចង់បានតាមចិត្តគេតែប៉ុណ្ណោះ ។
៤- ក្នុងលោកនេះអ្វីដែលអ្នកត្រូវដឹងគុណគឺមាតុភូមិ១ សាសនា១ ដូនតា១ មាតាបិតា១ បុណ្យខ្លួនឯង១ សាច់ញាតិដែលល្អចំពោះអ្នក១ អ្វីក្រៅពីនេះបន្ទាប់បន្សំទេ ! ។

