កង្វល់ណាស់លោកម្ចាស់អើយ !

K

- អើ ! ហើយបាត់មុខបាត់មាត់យូរម៉្លេះញោមឯង ?
- កូណាគុណម្ចាស់ កូវីដផង ក្រពះផង កូនប្រពន្ធផង កង្វល់ណាស់លោកម្ចាស់អើយ ! ។
- អើ ! អាត្មាក៏មានប្រពន្ធកូនដែរ ហេតុអីអាត្មាដើរចេញបាន ព្រះមិនមានកូនប្រពន្ធដែរ ហេតុអីព្រះអង្គដើរចេញបាន កស្សបៈនិងប្រពន្ធគាត់មិនដើរចេញទាំងពីរបាន ? ហើយចុះយើង ? ។ ចេះធម៌ច្រើនជាងគេ តិចរវល់ជាប់នឹងចេះ ភ្លេចថា ចេះហ្នឹងគឺចេះលះទេ ប្រយ័ត្នចេះខាងល្ងង់ទៅណា ! អាចេះខាងល្ងង់នឹង ឃើញមានច្រើនណាស់ ចេះហើយឃើញខ្លួនត្រូវតែឯង គេខុសគ្រប់គ្នា ចេះរហូតប៉ះមិនបាន អានឹងចេះទៅនរកទេ ។

Comments