សតិសម្បជញ្ញៈ

K

សតិសម្បជញ្ញៈ គឺជា​ការ​មិន​រើស​អើង​នូវ​អ្វី​ដែល​មាន​ក្នុងបច្ចុប្បន្ន ជួបអារម្មណ៍អីក៏បាន គំនិតអីកើតឡើងក៏ត្រឹមតែដឹង មិនបន្តចូលរួមគិតជាមួយវា ឬ គិតបង្វែរពីខុសមកត្រូវវិញ ។ ការយល់ច្បាស់គឺការយល់នូវអ្វីដែលកំពុងកើតឡើងក្នុងចិត្ត ជាពិសេសក្នុងបរិបទគោលបំណងរួមនៃពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ដែលជាការនាំយើងទៅកាន់ការរលត់ទុក្ខ ដែលកើតឡើងដោយសារតែគំនិត ។ ដូច្នេះ​ការ​យល់​ច្បាស់​គឺ​ជា​ការ​យល់​ដឹង​អំពី​សតិតាមដឹងទាន់គំនិត វាជាអ្វី​ដែល​យើងកំពុង​គិត​ក្នុង​បរិបទ​​ដែល​យើង​ព្យាយាម​ធ្វើឲ្យសម្រេចគឺ « លះការជាប់ជំពាក់ក្នុងការគិត ​»។ សុខអ្វីមិនស្មើនឹងសុខព្រោះចិត្តចេះនៅស្ងៀមនេះទេ(ចិត្តស្ងប់) ! ចិត្តនេះបើមិនបានអប់រំវាទេ វាមិនចេះនៅស្ងៀមឡើយ វានាំតែទុក្ខទោសមកឲ្យ ។

Comments