ជម្រាបសួរលោកគ្រូ

K

ជម្រាបសួរលោកគ្រូ ។ ខ្ញុំតែងតែព្យាយាមស្តាប់ធម្មទានដែលលោកគ្រូបានផ្សាយ តាមយូធូប។ ខ្ញុំបានកើនការយល់ដឹងខ្លះក្នុងជីវភាពប្រចាំថ្ងៃ ដោយព្យាយាមបដិបត្តិនិច្ចសីលប្រកាន់យកសម្មាអាជីវៈ រួមទាំងការសន្សំធ្វើទានជារឿយៗ និងរៀនលះបង់ឧបាទានបន្តិចម្តងៗដោយការព្យាយាម។ លទ្ធផលនេះ ខ្ញុំបានស្រាលពីកង្វល់ដែលកើតពីសំរាមក្នុងចិត្តដែលយើងបានរើសយកមកផ្ទុកដោយយល់ច្រឡំចាត់ទុកថា វាជារឿងសំខាន់ដែលត្រូវគិត។ ខ្ញុំមានបំណងទៅចូលរៀនជាមួយលោកគ្រូបង្រៀនពេលថ្ងៃសោរ៍ ។ តែខ្ញុំគ្មានពត៌មានទាក់ទង ។ ហេតុនេះសុំលោកគ្រូមេត្តាជួយ ប្រាប់ពីទីកន្លែង និងលេខទាក់ទង សូម អរគុណ ទុកជាមុន ។ ជូនពរលោកគ្រូ អោយបានសម្រេចជោគជ័យក្នុងបេសកកម្មផ្សព្វផ្សាយនូវធម្មទាននេះ ហើយនិងលោកបានសម្រេចដល់នូវព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ ។

Comments