ចិត្តកុំប្រតិកម្មជាមួយទុក្ខ

K

ភ្លើងជារបស់ក្តៅ បើអ្នកចង់ត្រជាក់ចូរកុំលូកភ្លើង លោកនេះជាគំនរទុក្ខ បើអ្នកមិនដើរចេញ អ្នកត្រូវមានទុក្ខជាធម្មតា បើអ្នកដើរចេញមិនបាន អ្នកត្រូវហ្វឹកហាត់ចិត្តកុំប្រតិកម្មជាមួយទុក្ខតាមការប្រៀនប្រដៅរបស់ព្រះពុទ្ធ « ជីវិតគឺតែអញ្ចឹងទេ » ។ កិលេសវដ្តៈ => កម្មវដ្តៈ => វិបាកវដ្តៈ (នៅមានកិលេសនាំឲ្យមានការសាងអំពើ ការសាងអំពើនាំឲ្យមានផលវិបាក ទទួលផលវិបាកដោះស្រាយមិនបានល្អ ដោះដោយអវិជ្ជា យកកិលេសទៅដោះ នាំឲ្យកិលេសវដ្តៈកើត បន្តធ្វើកម្ម បន្តទទួលវិបាក វិលតែដូច្នេះមិនមានទីបញ្ចប់ឡើយ បង្កើតជាវដ្តៈទុក្ខនេះឯង )។ ព្រះពុទ្ធមិនបានសន្យាថាជួយដោះស្រាយ ឬ ជួយបញ្ជៀសបញ្ហាដល់អ្នកណាឡើយ ព្រះអង្គគ្រាន់តែចង្អុលផ្លូវឲ្យយើងដើរតែប៉ុណ្ណោះ ​យើងមានការសម្រេចចិត្តដោយខ្លួនឯង រួចហើយទទួលផលដោយខ្លួនឯង ។ជួបរឿងល្អអាក្រក់មិនមែនមានន័យថារឿងនោះត្រូវចប់រហូតនោះទេ វានៅមានរឿងថ្មីៗកំពុងរង់ចាំយើងទៀត ហេតុនេះជួបហើយចប់! ត្រូវទៅមុខទៀតកុំទូលរែកតាមអី ។

Comments