រាល់បញ្ហាសុទ្ធតែមានដំណោះស្រាយ ព្រោះព្រះពុទ្ធបានត្រាស់ថា ទុក្ខអាចរំលត់បាន !
គឺរំលត់នៅត្រង់ការឈប់គិតនេះឯង តាមពិតវាជាការលំបាកពិតមែន ប៉ុន្តែមានតែការគិតប៉ុណ្ណោះដើម្បីទៅឲ្យបានដល់ការឈប់គិត ! ។បញ្ហាជីវិតមានតែពីរយ៉ាងទេ គឺ
១ -បញ្ហាដែលដោះស្រាយមិនបានៈ មានការចាស់ឈឺ ស្លាប់ សេចក្តីព្រាត់ប្រាសនិងការជាប់ទោសទណ្ឌក្នុងប្រទេសដែលមានច្បាប់។បើវាជាបញ្ហាដែលដោះស្រាយមិនបានដដែល តើយើងត្រូវគិតពីវាធ្វើអី???
២- និងបញ្ហាដែលដោះស្រាយបានៈ បើវាជាបញ្ហាដែលដោះស្រាយបានដដែល តើយើងចាំបាច់ត្រូវគិតពីវាធ្វើអី ? ។ទីបំផុតលោកនេះមិនគួរដល់ការគិតស្មុគ្រស្មាញឡើយ ! ជួបរឿងអី ដោះស្រាយហ្នឹង ដោះស្រាយហើយក៏ចប់ មិនចាំបាច់នៅជាប់ប្រកាន់ទុកក្នុងចិត្តធ្វើអ្វីឡើយ ! ។

