គតិនិទាន ៖

K

គតិនិទាន ៖
១- ការសន្សំសំចៃៈ
ក- អ្នកហ៊ានខ្ជះខ្ជាយពេលវេលាតែមួយម៉ោង អ្នកនឹងមិនអាចរកតំលៃឲ្យជីវិតបានផងក៏មាន ។
ខ -បើអ្នកមិនចេះរើសក្រដាស១០០ ធ្វើម៉េចអ្នកអាចកាន់ក្រដាស់មួយមុឺនបានទៅ ?
គ -បើមិនចេះលេបគ្រួសលេបថ្ម ធ្វើម៉េចលេបពេជ្របានទៅ ?
២- ការតស៌ូព្យាយាមៈ
ក-ការបាត់បង់ទ្រព្យមិនស្មើនឹងការបាត់បង់កិត្តិយស បាត់បង់កិត្តិយស មិនស្មើនឹងបាត់បង់ការតស៊ូ បាត់បង់ការតស៊ូ មិនស្មើនឹងបាត់បង់ជីវិត បាត់បង់ជីវិតទើបឈ្មោះថា ជាការបាត់បង់នូវអ្វីៗទាំងអស់ ! សូមថែរក្សាជីវិត ដើម្បីទុកហ្វឹកហាត់ប្រតិបត្តិធម៌ ព្រោះបើចាស់ហើយក្រគ្មានអ្វីទីពឹង សូមយកធម៌ជាទីពឹង បើគ្មានបញ្ញារៀនធម៌ជ្រៅជ្រះនឹងគេ ដឹងត្រឹមតែថា ខ្លួនគឺជាអ្នកស្លាប់ទេ ! តែប៉ុណ្ណឹងគឺជាកំពូលធម៌នៅក្នុងពុទ្ធសាសនានេះហើយ ! ។
៣- មនុស្សមានជោគជ័យ គឺបានចាប់ផ្តើមដោយជំនឿចិត្តពីរយ៉ាង ១ អនាគតនឹងប្រសើរឡើង ព្រោះបច្ចុប្បុន្នធ្វើបានល្អ ២ ជឿលើអំណាចការព្យាយាមរបស់ខ្លួនឯងនៅបច្ចុប្បន្នភាព ! ។

Comments