ចាត់ទុកការរស់នៅតាមបែបសម្ភារនិយមដោយប្រើប្រាស់របស់ទំនើបៗ ដោយពឹងផ្អែកតែលើភាពល្អក្រៅខ្លួនថា ជាជម្រើសដ៏ច្រើនលើសលប់ ជាជម្រើសដ៏សាមញ្ញ ជាជម្រើសរបស់អ្នកដែលពុំមានការអប់រំជ្រៅជ្រះ។ គាត់មិនឲ្យតម្លៃជីវិតបែបនេះឡើយ។ គាត់ប្រៀបជម្រើសរស់នៅបែបនេះទៅនឹងការចម្លងតាមៗគ្នា ជាភាពល្អសម្រាប់ជីវិតសត្វច្រើនជាងភាពល្អសម្រាប់ជីវិតរបស់មនុស្ស។ យើងមិនសូវជាគិតវិជ្ជមានចំពោះជីវិតដែលស្វែងរកទ្រព្យសម្បត្តិនោះទេ ព្រោះទ្រព្យសម្បត្តិគ្រាន់តែជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់ប្តូរគោលបំណងពីវត្ថុមួយទៅវត្ថុមួយទៀតប៉ុណ្ណោះ ប៉ុន្តែអារីស្តូតមិនបដិសេធចំពោះទ្រព្យសម្បត្តិនោះឡើយ គាត់ថែមទាំងបញ្ជាក់យ៉ាងច្បាស់ថា សុភមង្គលគឺពិតជាចាំបាច់ត្រូវការទ្រព្យសម្បត្តិក្នុងកម្រិតល្មមមួយ។ ជីវិតដែលសប្បាយរីករាយតាមផ្លូវសម្ភារៈ ក៏មិនមែនជាជីវិតដែលល្អ សម្រាប់យើងដែរ ព្រោះវាគឺជាជម្រើសដ៏សាមញ្ញ និងជាជម្រើសដ៏ច្រើនលើសលប់របស់មនុស្សទូទៅ ឬគ្រាន់តែជាជម្រើសរបស់មនុស្សដែលខ្វះការអប់រំជ្រៅជ្រះប៉ុណ្ណោះ។ មនុស្សខុសពីសត្វត្រង់ការប្រើប្រាស់ហេតុផល ដូច្នេះមនុស្សមិនអាចយកភាពរីករាយតាមផ្លូវកាយជាគោលដៅចុងក្រោយនោះទេ។ អារីស្តូតចាត់ទុកទ្រព្យជាភាពល្អខាងក្រៅដែលអាចជួយទ្រទ្រង់ភាពល្អខាងក្នុងបាន។ យើងជឿថា ជីវិតរបស់ មនុស្សគឺមានតម្លៃលើសពីភាពសប្បាយភ្លើតភ្លើនតាមបែបសម្ភារនិយម និងតាមបែបរូបកាយនិយម។

