តើសមាធិពិតជាអាចជួយព្យាបាលជំងឺបានទេ ?

K
តើសមាធិពិតជាអាចជួយព្យាបាលជំងឺបានទេ ? អ្នកខ្លះនិយាយថា កុំបន្ថោកតម្លៃសមាធិដល់ថ្នាក់នេះ ថាយ៉ាងណាក៏បានតែវាជាការពិត។
យោហ្គា(Yoga) ប្រែថា ជាសកម្មភាពរាងកាយ សុីចុក ដេកភ្ញាក់ ពាក្យសម្តី ការគិតការសិក្សា ការអធិដ្ឋាន ឬ សមាធិ ដើម្បីកុំឲ្យបាត់លំនឹង(Balance) រវាងសកម្មភាពនិងការសំរាក ។ ការធ្វើឲ្យបាត់តុល្យភាពក្នុងរាងកាយ វានឹងបង្កឲ្យកើតជាជំងឺ ពិសេសការគិត វាទាក់ទងយ៉ាងជ្រាលជ្រៅជាមួយរាងកាយ ដែលនាំឲ្យកើតជំងឺ វិបត្តិលើរាងកាយដែលបណ្តាលមកពីការគិត( Psychosomatic disorder ) ៖
១- ការគិតទើសទាស់ ជិនឆ្អន់ ស្អប់ខ្ពើម ឬ អាល័យខ្លាំង នាំឲ្យមានការឈឺពឺតចុកចាប់លើកញ្ចឹងក ចុករោយស្មា ចុកសាច់ដុំពួរឆ្អឹងខ្នង(ចុកខ្នង) ។
២- គិតព្រួយ ភ័យខ្លាច ពិបាកសម្រេចចិត្ត ដេកមិនលក់នាំឲ្យចុករោយចង្កេះសឹងដាច់ ។
៣- គិតអាត្មានិយម ចង់បានពេក ពេលគេសុំអីនឹកគិតមិនចង់ឲ្យ នាំឲ្យឈឺហួលក្បាលជង្គង់។ ចិត្តកំណាញ់ជ្រុលនាំឲ្យងាយរលូតកូនផងក៏មាន ។
៤- មិនសប្បាយចិត្ត តប់ប្រមល់ បន្ទោសខ្លួនឯង ឈឺចាប់នឹងបរាជ័យ នាំឲ្យឈឺកជើងនិងប្រអប់ជើងជាដើម ។ល។នេះគ្រាន់តែលើកមកជំរាបជូនត្រួសៗតែប៉ុណ្ណោះ ខាងចាក់ម្ជុលវិទ្យាសាស្ត្រ(Accuponture) បានគេដឹងរឿងនេះច្បាស់ ។ ចាំណា ! ពេលមានបញ្ហាត្រូវដោះស្រាយ ត្រូវគិតផ្តោតទៅលើវិធីដោះស្រាយ មិនមែនផ្តោតទៅលើការឈឺចាប់ទេ ! គិតឥតរបៀបនាំឲ្យមានជំងឺបន្ថែមទៀត ដែលនាំឲ្យច្រឡំព្យាបាលខូចសុខភាពកាន់តែធ្ងន់ធ្ងរឡើង ! ជំងឺបែបនេះគេព្យាបាលដោយចិត្តស្ងប់ ដោយវិធីយោហ្គា ឬ សមាធិនេះឯងបានត្រឹមត្រូវ។
ការធ្វើវិបស្សនា (តាំងសមាធិ) អាចជួយមនុស្សឲ្យមានការផ្លាស់ប្តូរច្រើន  ទាំងផ្លូវចិត្ត និងផ្លូវកាយ - Khmerload

Comments