សុភមង្គល

K

សុភមង្គលច្រើនមិនចាំបាច់ទាល់តែបំពេញមុខងារច្រើនបញ្ចូលគ្នានោះទេ ប៉ុន្តែជាការបំពេញមុខងារណាមួយដ៏មានប្រយោជន៍ ការងារណាមួយដ៏មានតម្លៃ ការងារណាមួយដែលខ្លួនស្រឡាញ់នោះឈ្មោះថាមង្គល។ ជាក់ស្តែងព្រះបរមពោធិសត្វកើតមកមួយជាតិមានតួនាទីស្នូលតែមួយៗ ប៉ុណ្ណោះ មិនដែលទៅបំពេញមុខងារច្របូកច្របល់បញ្ចូលគ្នាច្រើនមុខងារ(ក្នុងជាតិតែមួយ) ធ្វើស្រែផង ធ្វើជាអ្នកជំនួញផង ធ្វើជាគ្រូបង្រៀនផង ធ្វើជាវាគ្មិនផង ធ្វើជាអ្នកប្រឹក្សាយោបល់ផង ក៏អាចនាំឲ្យបំពេញបារមីបានដែរ។ ជាក់ស្តែងកាលព្រះពោធិសត្វមានតួនាទីជាព្រះរាជា(ព្រះវេស្សន្តរ) តួនាទីជាសមណៈ (ព្រះតេមិយ) និងសូម្បីតែមានកំណើតសត្វ(សសបណ្ឌិត)ជាដើម ក៏មិនធ្វើការងារដែលច្របូកច្របល់ នោះឡើយ។ ដូច្នេះ មនុស្សម្នាក់ៗគប្បីបំពេញការងារណាដែលជាការទទួលខុសត្រូវរបស់ខ្លួន និងបំពេញឲ្យស្របនឹងគុណធម៌នៃមុខងារនោះទើបសុភមង្គលអាចកើតមានឡើង។សុភមង្គលគឺជាអ្វីដែលយើង ស្វែងរកដោយខ្លួនឯង ជារបស់ខ្លួនឯង និងមិនងាយអ្នកដទៃយកបាន។

Comments