ព្រះសីហនុ

K
ក្រុងព្រះសីហនុ-ជនសង្សយ័ម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ដែលធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ត្រូវបាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុឃាត់ខ្លួន កាលពីថ្ងៃទី២៤.១១.២០២១ ក្រោយក្រុមជនសង្សយ័លួចកាត់យកខ្សែភ្លើង នៅចំណុចក្រុមហ៊ុនយិជា ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ។
លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់បញ្ជាក់ថាជនសង្ស័​យម្នាក់ដែលនគរបាលឃាត់ខ្លួនមានឈ្មោះ រឿម គឹន ភេទប្រុស អាយុ២៨​ឆ្នាំ​មុខរបរកម្មករសំណង់ស្នាក់នៅចំណុ​ច អូរត្រេះ ក្រុង-ខេត្តព្រះសីហនុ ចំណែកបក្ខពួក០២នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមស្វែងរក។
វត្ថុតាងដកហូតបានរួម​មាន៖ ខ្សែភ្លើងចំនួន២៣កំណាត់ ព្រមទាំងសម្ភារៈ ឧបកណ៍ធ្វើសកម្មភាពមួយចំនួនទៀត។
បច្ចុប្បន្ន សមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមនិតិវិធី ៕
 
អាចជារូបភាពនៃ 3 នាក់, មនុស្ស​កំពុង​ឈរ និង ក្នុងអាគារ
អាចជារូបភាពនៃ 2 នាក់, កង់ និង សកម្មភាពក្រៅផ្ទះ

Comments