ជំងឺថប់បារម្ភ(Anxiety ) កើតឡើងព្រោះតែអ្នកគិតថា អ្វីៗនៅក្នុងលោកនេះ អ្នកត្រូវរែកពុនតែម្នាក់ឯង ទទួលខុសត្រូវតែម្នាក់ឯង ពេលភ្លៀងធ្លាក់មកអ្នកទទឹកតែឯង គឺមានតែអ្នកម្នាក់គត់ដែលចេះគិតរឿងគ្រប់យ៉ាង ។ ការសំងាត់រវាងសុខភាពរាងកាយនិងចិត្ត គឺមិនមែនកាន់ទុក្ខសម្រាប់អតីតកាល ក៏មិនមែនជាការដេកព្រួយពីអនាគត ឬ ជាការតាមប្រមើលមើលបញ្ហាដែលមិនទាន់បានកើតឡើងនោះទេ ! ប៉ុន្តែគឺដើម្បីរស់នៅក្នុងបច្ចុប្បន្ននេះប្រកបដោយបញ្ញានិងភាពស្មោះត្រង់តែប៉ុណ្ណោះ ! ។ ចាំណា ! បុព្វហេតុនៃការរងទុក្ខគឺចំណង់ ព្រោះតែចំណង់ទើបត្រូវការគិតច្រើន គិតរហូតដល់លែងចេះឈប់គិត គិតទាល់តែធ្វើអ្វីលែងកើត ! ! !
បើអ្នកចង់ចាកចេញពីបញ្ហានេះ អ្នកត្រូវពិនិត្យខ្យល់ដង្ហើម ដើម្បីបន្ធូរភាពតានតឹងនៅក្នុងចិត្ត ត្រូវធ្វើវាជារៀងរាល់ថ្ងៃ ធ្វើរហូតដល់វាក្លាយទៅជាផ្នែកមួយនៃជីវិត ! កុំយកថ្នាំមកគ្រប់គ្រងចិត្តឲ្យសោះ ពុំនោះទេអ្នកនឹងក្លាយជាក្រឡថ្នាំដែលមួយថ្ងៃៗញាត់តែថ្នាំជាមិនខាន ! ! !


