ព្រឹត្តិការនៃប្រទេសនានា

K

អាស៊ាន៖ មេដឹកនាំនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចាប់ផ្តើមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេនៅថ្ងៃអង្គារនេះដោយគ្មានវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលនៅថ្ងៃទី 1 ខែកុម្ភៈ។

                                                            អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង ក្នុងអាគារ

-មីយ៉ាន់ម៉ា៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ានម៉ាបាននិយាយកាលពីថ្ងៃចន្ទថា ការទទួលស្គាល់រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ានឹងមិនបញ្ឈប់អំពើហិង្សាដែលកំពុងកើនឡើងនោះទេ ផ្ទុយទៅវិញវិធានការបែបនេះមានតែរុញច្រានប្រទេសនេះឲ្យឆ្ពោះទៅរកអស្ថិរភាពនិងក្លាយជារដ្ឋបរាជ័យមួយ។

                          អាចជារូបភាពនៃ 1​ នាក់ និង កំពុងឈរ

 
- សេដ្ឋកិច្ច៖ ធនាគារកាណាដា នឹងដំឡើងអត្រាការប្រាក់នៅដើមត្រីមាសទី ៣ នៅឆ្នាំក្រោយនេះយ៉ាងតិច ៣ ខែលឿនជាងការរំពឹងទុក ហើយអ្នកជំនាញសេដ្ឋកិច្ចបានស្ទាបស្ទង់មើលឃើញថា វានឹងបង្កឲ្យមានហានិភ័យ ដែលអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
អាចជារូបភាពនៃ សកម្មភាពក្រៅផ្ទះ, វិមាន និង អត្ថបទ
- បារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងកាលពីថ្ងៃចន្ទបានថ្កោលទោស ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅស៊ូដង់ និងបានអំពាវនាវឱ្យមានការដោះលែង នាយករដ្ឋមន្ត្រីស៊ូដង់ និងសមាជិកស៊ីវិលរបស់រដ្ឋាភិបាលនេះជាបន្ទាន់។
អាចជារូបភាពនៃ 1​ នាក់

Comments