ក្តីស្អប់ខ្ពើមនិងក្តីស្រឡាញ់

K
មូលហេតុនាំឲ្យកើតក្តីស្អប់ខ្ពើមៈ ការមានៈប្រកាន់ចង់ឲ្យគេធ្វើតាមចិត្តខ្លួន ភាពក្រអឺតក្រទមប្រកាន់ថាទៀង ថាសុខ ថាអ្វីៗគឺជារបស់ខ្លួន។ មូលហេតុនាំឲ្យកើតក្តីស្រឡាញ់ឬក្តីមេត្តាករុណា ការអាណិតអាសូរៈ ព្រោះបានកំណត់ដឹងនូវទុក្ខ ជីវិតធ្លាប់បានឆ្លងកាត់ការលំបាក យល់ដឹងតាមដំណើរធម្មជាតិដែលអ្វីៗមិនទៀង ជាទុក្ខ មិនមានអ្វីជារបស់ខ្លួន ។ ឃើញសត្វលោកមានទុក្ខសោករោគភ័យជាធម្មតា សត្វលោកសុទ្ធតែរួមចាស់ រួមឈឺ រួមស្លាប់មិនគួរដល់ការចង់យកឈ្នះចាញ់ដែលនាំមកនូវកម្មពៀរវេរានឹងគ្នាជាដើម ។សមាធិនាំឲ្យកើតបញ្ញាផុតចាកលោក ឧបសគ្គរារាំងសមាធិគឺអវិជ្ជា អ្វីដែលជួយអ្នកឲ្យធ្វើសមាធិត្រូវផ្លូវទៅមុខគឺជាបញ្ញាសម្មាទិដ្ឋិ។
អាចជារូបភាពនៃ សកម្មភាពក្រៅផ្ទះ

Comments