ខ្លួន គឺជាទីពឹងដ៏ប្រសើរ

K

ខ្លួន គឺជាទីពឹងដ៏ប្រសើរ។ អ្នកដទៃទោះបី កូនក្តី ភរិយា ក្តី ស្វាមីក្តី ក៏មិនអាចជួយកំចាត់សេចក្តីអាក្រក់ចេញពីខ្លួនយើងបាននោះទេ យ៉ាងច្រើនអាចត្រឹមតែប្រាប់ផ្លូវល្អប៉ុណ្ណោះ។ សូម្បីព្រះពុទ្ធក៏ទ្រង់បង្រៀនឲ្យដុះខាត់ចិត្តខ្លួនឯង កំចាត់អកុសលធម៌ចេញពីចិត្តដោយខ្លួនឯងផងដែរ ព្រោះអរហត្តផល មិនអាចជួយសម្រេចឲ្យគ្នាបាននោះទេ។ការអប់រំចិត្តរបស់ខ្លួន​ជាប្រចាំ​ ការមានសតិគ្រប់ពេលវេលា។ការឆ្លុះបញ្ចាំងពីជីវិតជាប្រក្រតី​ ការរក្សាសីលជាទម្លាប់​​ ការព្យាយាមកំចាត់អកុសលធម៌​ និងការទូន្មានខ្លួនជារឿយៗ​ ទាំងអស់នេះ​ គឺជាប្រភពនៃសេចក្តីសុខ។

១​- សត្រូវដ៏ខ្លាំងបំផុតក្នុងជីវិត​ គឺជាកិលេសក្នុងខ្លួនឯង​ ។
២​- ការបរាជ័យដ៏ធំបំផុតក្នុងជីវិត​ គឺជាការងប់ងល់ជាមួយនឹងខ្លួនឯង​ (អាត្មានិយម)​ ។
៣​- គ្រោះថ្នាក់ធំជាងគេបំផុតនៅក្នុងជីវិត​ គឺការច្រណែន​ ។
៤​- កំហុសដ៏ធំបំផុតក្នុងជីវិត​ គឺការបាត់បង់វិចារណញ្ញាណ។
៥​- បទល្មើសដ៏ធំបំផុតក្នុងជីវិតគឺ​ ការក្បត់ឪពុកម្តាយខ្លួនឯង​ ។
៦- អ្វីដែលគួរឲ្យអាណិតជាងគេបំផុតក្នុងជីវិត​ គឺការលះបង់តម្លៃជីវិតរបស់ខ្លួនឯង​ ។
៧- មោទកភាពធំជាងគេបំផុតក្នុងជីវិត​ គឺការមិនបាក់ទឹកចិត្តនៅពេលជួបបរាជ័យ​ ។
៨- ការដួលរលំដ៏ធំនៅក្នុងជីវិតគឺ​ ការអស់សង្ឃឹម​ ។
៩- ទ្រព្យសម្បត្តិដ៏ធំជាងគេក្នុងជីវិតគឺ​ សុខភាព​ និងគតិបណ្ឌិត​ ។
១០- បំណុលដ៏ធំបំផុតក្នុងជីវិតគឺ​ ការជំពាក់សេចក្តីស្រឡាញ់​។
 
 

Comments

I also believe that the body is everything. If your health is right then everything can work. The post you have written is for everyone. I learned a lot from this. special thanks for this