តើនេះមកពីហេតុអ្វីទៅ ?

K

មនុស្សភាគច្រើនសុទ្ធតែមានការយល់ដឹងពីការពិត ប៉ុន្តែគេបែរជាពិបាកទទួលយកការពិតបានទៅវិញ តើនេះមកពីហេតុអ្វីទៅ ? គឺមកពីការហ្វឹកហាត់ចិត្តនាំឲ្យសតិបញ្ញាមានកម្លាំងមិនគ្រប់គ្រាន់ ទើបនាំឲ្យឧបាទាននៅមានកម្លាំងខ្លាំងជាង ជាប់ស្អិតទៅលើផ្នែកម្ខាងនៃលោកធម៌៨(បានលាភ បានយស សរសើរ សុខ) ហើយបដិសេធមិនអាចទទួលយកផ្នែកម្ខាងទៀត(បាត់លាភ បាត់យស និន្ទា ទុក្ខ) គេធន់ទ្រាំមិនបានទើបនាំឲ្យកើតជំងឺនិងការឈឺចាប់បានកើតឡើង ។ មេរៀនដែលសំខាន់បំផុតគឺត្រូវយល់ដឹងពីការពិតឲ្យបានសព្វគ្រប់ រួចហើយប្រើឧបាយក្នុងមនសិការៈលះបង់ការប្រកាន់ខ្ជាប់ឲ្យបាន ។ បើមនុស្សជាទីស្រឡាញ់បានលាចាកលោកនេះទៅ ចិត្តអាល័យបានកើតឡើង ត្រូវពន្យល់វាដោយបញ្ញា(ធម្មជាតិគឺកើតរលត់ជាធម្មតា មានជួបត្រូវតែមានព្រាត់ ....)ភាពខ្លោចផ្សាបានស្ងប់ស្ងាត់មួយស្របក់ ឧបាទាននិងសញ្ញាបានអូសវិប្បដិសារីយ៍ឡើងមកវិញៈ មិនគួរសោះ ! ខុសមកពី .... ខុសមកពីអញ ... រុញវាទៅហើយមកវិញ រុញវាទៅហើយមកវិញ ត្រូវស្គាល់មុខវាហើយចង្អុលៈ នែ ! ឧបាទាន គឺឯងនេះហើយនាំអញឲ្យធ្លាក់នរកជាអនេកជាតិមកហើយ សត្វលោកទៅមកដោយបុណ្យរៀងខ្លួនទេ អញគ្មានអំណាចលើសង្ខារធម៌ដែលកើតរលត់នេះឡើយ ! ។ បើវានៅតែមិនស្តាប់ តំណាក់កាលចុងក្រោយគឺការអត់ធន់ អត់ធន់ឲ្យជីវិតហូរទៅជាមួយពេលវេលាចុះ ពេលវេលានឹងនាំមកនូវភាពធូរស្រាលឲ្យអ្នកវិញទេ ។ ប៉ុន្តែបើសភាពនោះធ្ងន់ធ្ងរអូសបន្លាយលើសពី២សប្តាហ៍ គឺអ្នកកើតជំងឺផ្លូវចិត្តចិត្តហើយ ចាំបាច់ត្រូវទៅជួបអ្នកឯងទេសផ្នែកផ្លូវចិត្តជាបន្ទាន់ ។ តាមពិតសីល សមាធិ វិបស្សនាគឺពិតជាអាចជួយអ្នកបានគ្រប់យ៉ាងឲ្យតែអ្នកបានព្យាយាមបដិបត្តិឲ្យបានត្រឹមត្រូវ ! កុំចាំដល់បញ្ហាបានកើតឡើងទើបប្រយុទ្ធមិនងាយទេ ត្រូវត្រៀមចិត្តទុកជាមុនទើបល្អ។

Comments