ខួប៦០ឆ្នាំនៃអាពាហ៍ពិពាហ៍

K

ខួប៦០ឆ្នាំនៃអាពាហ៍ពិពាហ៍ លោកតាលោកយាយនៅតែរំលឹកពីម្ហូបដែលបានជួបគ្នាជាលើកតំបូង នោះគឺស្ងោរជ្រក់ត្រីឆ្កោក ពេលកំពុងតែអង្គុយទល់មុខគ្នា លោកតាបានកាច់ក្បាលត្រីដាក់ក្នុងចានឲ្យលោកយាយដូចសព្វដង ស្រាប់តែលោកយាយ ស្រែកយំង៉ោង ! ៦០ឆ្នាំហើយ បងនៅតែធ្វើបាបអូនដដែល ! នៅតែឲ្យអូនញ៉ាំក្បាលត្រីដូចមុន ! បងដឹងទេ ថាអូនស្អប់ក្បាលត្រីណាស់ ! តែដើម្បីទទួលបានក្តីស្រឡាញ់ពីបង អូនខំជញ្ជក់ក្បាលត្រីយ៉ាងឈឺចាប់ជូរចត់ជាទីបំផុត ! ! ! ។លោកតាបើកភ្នែកធំៗ ហើយពោលថា ហ្អាក ! មួយជីវិតរបស់បង គឺបងចូលចិត្តក្បាលត្រីនេះណាស់ តែដើម្បីអូន បងសុខចិត្តឲ្យវាទៅអូន បងខំលេបទឹកមាត់ទុកតែម្នាក់ឯង ! ។ លោកយាយតប អញ្ចឹងហេតុអីបងមិនសួរអូន ថាអូនចូលចិត្តឬអត់ ? តាក្រវីក្បាលតតាត់ ! ឯចៅៗនាំគ្នាសើចគឹលឡើង ហាស ហាស ! រស់នៅជាមួយគ្នា៦០ឆ្នាំ មានការអីមិនចេះសួរគ្នា ដឹងតែបំពានលើគ្នាតាមចិត្តខ្លួនឯង ម្នាក់ចេះតែធ្វើ ម្នាក់ចេះតែខំអត់ទ្រាំ បើនិយាយប្រាប់គ្នាទៅវាចប់រឿងបាត់ហើយ ! ។

Comments