កាលណាគេបណ្តែតបណ្តោយចិត្

K

កាលណាគេបណ្តែតបណ្តោយចិត្តឲ្យគិតពីរឿងរ៉ាវផ្សេងៗ នោះការស្អប់និងការស្រឡាញ់បានកើតឡើង បើយើងកាន់តែគិតនោះកម្លាំងស្អប់ស្រឡាញ់កាន់តែកើនឡើង បើមិនមានសតិកំណត់ដឹងពីវាទេ នោះវាកាន់តែកើតហើយកើតទៀត បណ្តាលឲ្យមានការរំជួលចិត្តកើតកាន់តែខ្លាំងគ្របសង្កត់មកលើវិញ្ញាណ ពេលនោះគឺយើងជាប់ក្នុងការរំជួលចិត្ត ធ្វើឲ្យសុភវិនិច្ឆ័យរបស់យើងត្រូវបាត់បង់អស់។លទ្ធផលគឺនាំទៅរកកាយទុច្ចរិត វចីទុច្ចរិត ដែលផ្តល់ទុក្ខទោសដល់ខ្លួនឯងផងនិងដល់អ្នកដទៃផង។យើងបានបង្កើតទុក្ខទោសឲ្យខ្លួនឯងតាំងពីឥឡូវនេះ និងតទៅអនាគត ព្រោះតែប្រតិកម្មចិត្តដ៏ងងឹតងងល់តែមួយខណៈរបស់យើង។ ផ្ទុយទៅវិញ កាលណាយើងពិនិត្យឃើញដំណើរជីវិតដែលមិនទៀង ត្រូវប្រែប្រួលទៅរកសភាពចាស់ ឈឺ ស្លាប់ ជានិច្ច ការមើលឃើញសេចក្តីពិតនេះដោយបញ្ញាញាណ តាមការប្រតិបត្តិវិបស្សនា ពេលនោះភាពមានៈប្រកាន់ក្នុងគំនិតយល់ឃើញផ្ទាល់ខ្លួនត្រូវរលាយបាត់អស់ ហើយទំលាប់របស់ចិត្តដែលតែងតែពុះកញ្ជ្រោលទៅរក រាគៈនិងទោសៈត្រូវបានកែប្រែ នេះគឹជាមាគា៌រំដោះទុក្ខយ៉ាងពិតប្រាកដ។ការប្រឹងប្រែងទាំងមូលរបស់យើង គឺការរក្សាចិត្តកុំឲ្យប្រតិកម្មទៅនឹងរឿងរ៉ាវខាងក្រៅនេះឯង។ រៀនលះបង់ឲ្យហើយទៅណា ! ព្រោះបន្តិចទៀតជីវិតនេះគង់តែលះបង់ចោលដដែលទេ រៀនស្គាល់ពីអារម្មណ៍ « ដែលលោកនេះគ្មានអ្នកណាយកអីបានទៅទាំងអស់ » ដីគឺជាម្ចាស់នៃសព្វវត្ថុនៅក្នុងលោក ! ជីវិតទាំងអស់ សុទ្ធតែជារបស់ដីទេ ! នៅទីបញ្ចប់ បើមិនកប់ដុត នៅទីបំផុត បើមិនដុតកប់ ! ។

Comments

hungry-era

Hello friend, how are you? A few days ago I did my witness run on Serey. If you think I can be a good witness on the Serey platform. Then you can help me by giving me your valuable witness vote. thank you

Witness Username: ( hungry-era )