យើងទាំងអស់គ្នាសុទ្ធតែជាមនុស្សមានរោគផ្លូវកាយផងផ្លូវចិត្តផង ដូចៗគ្នា ( មានតែព្រះខីណាស្រពឬព្រះអរហន្តទេដែលលោកអស់មានជម្ងឺផ្លូវចិត្ត ) គ្រប់គ្នាត្រូវប្រឈមមុខជាមួយបញ្ហាច្របូកច្របល់ដែលមនុស្សដូចគ្នាបង្កើតឡើងផង
ដោយធម្មជាតិបង្កើតឡើងផង លោកនេះវាមិនស្អាតផូរផង់អ្វីនោះទេ...គគ្រិចសព្វបែបយ៉ាងនៅក្នុងលោកដ៏ច្របូកច្របល់មិនប្រាកដប្រជានេះ ហើយជួនកាលជាលោកដ៏គួរឲ្យភ័យខ្លាចទៀតផង...។
ប្រការនេះ មិនបានមានន័យថា យើងអនុញ្ញាតឲ្យអ្នកណាម្នាក់មានសិទ្ធិបញ្ចេញចរឹតមិនថ្លៃថ្នូរ មិនមធ្យ័ត ឡេះឡោះ...មិនដឹងថាអ្វីគួរ អ្វីមិនគួរនោះទេ...(ត្រូវគោរពច្បាប់ទម្លាប់របស់សង្គមដែលខ្លួនរស់នៅ) ។ ប៉ុន្តែ ការរំលឹកពីអ្វីទាំងនេះអាចធ្វើឲ្យយើងមានការងាយស្រួលក្នុងការនឹកគិតថា " ខ្ញុំសង្ឃឹមថា អ្នកនឹងជាសះស្បើយពីការឈឺចាប់នេះ " ជាជាងការនឹកគិតថា
" ខ្ញុំសង្ឃឹមថា " ឯងនឹងមានការឈឺចាប់ដូចជាឯងបានធ្វើដាក់គេគ្រប់គ្នា និងធ្វើដាក់អញដែរ" ..។


