យើងត្រូវមានក្តីសុខតាមផ្លូវចិត្ត

K
បើសិនជាអ្នកមានបញ្ហាដោះស្រាយមិនចេញ ចូរបិទភ្នែកហើយដកដង្ហើមឲ្យស្រួល រួចប្រាប់ខ្លួនឯងថា អ្វីៗយើងព្យាយាមធ្វើបានល្អហើយ យើងត្រូវមានក្តីសុខតាមផ្លូវចិត្ត យើងមិនត្រូវការស្ត្រេសទេ យើងត្រូវការសម្រាក បើយើងមានបញ្ហាហើយ យើងបង្កើតអារម្មណ៍ស្ត្រេសបន្ថែមទៀត គឺយើងត្រូវបង់ខាតកាន់តែធំ ថាមិនបានយើងអាចដួលរលំមុនបានទទួលជោគជ័យនោះផងក៏មាន ! ។ ចាំណា !
១- វ័យក្មេងគេគិតពីភាពឆ្លាត វ័យចាស់គេគិតពីអំពើល្អគឺសប្បុរសធម៌។
២- ភាពអាត្មានិយមមិនមែនជាមិត្តរបស់អ្នកទេ។
៣- ការសងសឹកដ៏ល្អគឺការបំភ្លេចចោល ហើយទុកឲ្យច្បាប់កម្មធ្វើការចុះ ។ រូបកាយប្រែប្រួលដូចជាអ័ព្ទនានិទាឃរដូវ ចិត្តធំទូលាយដូចជាមេឃតែទទេរស្អាត គំនិតដូចជាព្យុះពពក ទីបំផុតអ្វីៗនៅតែជាធម្មជាតិ ! ។ សុភមង្គលដែលយើងខំស្វែងរកជាយូរអង្វែង តែបែរជាសម្រេចបានតាមគំនិតរបស់យើង ការដែលអាចធ្វើបានគឺគ្រាន់តែកាត់បន្ថយមូលហេតុដែលនាំឲ្យយើងរងទុក្ខវេទនាឲ្យបានច្រើនទៅ នោះសុភមង្គលនឹងចំរើនឡើងជាមិនខាន អាថ៌កំបាំងគឺកំចាត់ភាពល្ងង់ខ្លៅដែលជាមូលដ្ឋាននៃទុក្ខ ។

Comments