ព្រំដែនពិភពលោកចាប់ផ្តើមបិទបណ្តើរៗដើម្បីទប់ស្កាត់កូវីដបំប្លែងខ្លួនថ្មីអូមីក្រុង
រដ្ឋាភិបាលពិភពលោកបានប្រញាប់ប្រញាល់ទប់ទល់នឹងជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីកាលពីថ្ងៃអាទិត្យទី២៨វិច្ឆិកា ដោយអ៊ីស្រាអែលបានបិទព្រំដែនរបស់ខ្លួនចំពោះជនបរទេសទាំងអស់ ហើយអូស្ត្រាលីបានរាយការណ៍ករណីដំបូងនៃមេរោគបំប្លែងខ្លួននេះ។មេរោគបំប្លែងខ្លួន ដែលគេស្គាល់ថា អូមីក្រុង (Omicron) បាននាំឱ្យមានមន្ទិលជាថ្មីលើកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដោយសារតែការភ័យខ្លាចថាវាឆ្លងខ្លាំង បង្ខំឱ្យប្រទេសនានាដាក់វិធានការបិទព្រំដែនទាំងអស់។
អ្នកវិទ្យាសាស្ត្រកំពុងប្រណាំងប្រជែងនឹងពេលវេលាដើម្បីកំណត់មើលអំពីការគំរាមកំហែងដែលបង្កឡើងដោយមេរោគបំប្លែងមួយនេះ ជាពិសេសថាតើវាអាចគេចផុតពីវ៉ាក់សាំងដែលមានស្រាប់ឬយ៉ាងណា។
ប្រទេសជាច្រើនក៏បានប្រកាសផងដែរអំពីផែនការរឹតបន្តឹងការធ្វើដំណើរពីអាហ្វ្រិកភាគខាងត្បូង កន្លែងដែលមេរោគបំប្លែងត្រូវបានរកឃើញដំបូង រួមទាំងមជ្ឈមណ្ឌលធ្វើដំណើរសំខាន់ៗដូចជា កាតា សហរដ្ឋអាមេរិក អង់គ្លេស អារ៉ាប៊ីសាអូឌីត កូវ៉ែត និងហូឡង់។
ការរឹតបន្តឹងតឹងរ៉ឹងបំផុតក្នុងចំណោមពួកគេគឺអ៊ីស្រាអែលដែលនិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបិទព្រំដែនចំពោះជនបរទេសទាំងអស់ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគបំប្លែងខ្លួន ពោលត្រឹមតែ ៤ សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីបើកព្រំដែនឡើងវិញសម្រាប់អ្នកទេសចរក្រោយបិទយ៉ាងយូរដោយសារតែកូវីដ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ណាហ្វតាលី បិនណេត (Naftali Bennett) បាននិយាយថា "យើងកំពុងលើកទង់ក្រហម" ដោយបន្ថែមថា ប្រទេសនេះនឹងបញ្ជាទិញឧបករណ៍ធ្វើតេស្ត PCR ចំនួន ១០ លានដើម្បីទប់ស្កាត់មេរោគបំប្លែង "គ្រោះថ្នាក់ខ្លាំងបំផុតនេះ"៕


Hi kimchou-kh
I have noticed that your post is plagiarised. Therefore I have downvoted your post. Please consider writing unique/personal content to receive upvotes from the community.
Source of plagiarised content:
https://khmeread.com/posts/57620
Tips to improve:
1. Don’t copy and paste
2. Don’t use tools to rewrite other people's content.
3. Write unique or personal content instead.
Good luck!!