ដាក់ពិន័យសិស្សធ្ងន់ៗអត់ប្រយោជន៍ទេ! សាលាមួយនៅអាមេរិកប្រើវិធីសាស្ត្រដាក់ពិន័យបែបថ្មី ជួយឱ្យសិស្សរៀនពូកែ និងរីកចម្រើនខាងគំនិត
នៅចាំកាលនៅក្មេងទេ ពេលយើងទៅរៀននៅសាលាបឋម? វាជាក្ដីរីករាយមួយសម្រាប់ពួកយើងទាំងអស់គ្នា នៅថ្ងៃទៅសាលារៀនជាពិសេសជួបមិត្តភក្តិនៅសាលានិងរីករាយជាមួយនឹងគ្នា។ប៉ុន្ដែនៅពេលខ្លះ យើងត្រូវបានគ្រូពិន័យដោយសារកំហុសអ្វីមួយ ឬមកសាលាយឺត។ ការពិន័យនោះដូចជានាំទៅបន្ទប់នាយក ឈរខាងក្រៅសាលា និងមិនឱ្យចូលរៀនជាដើម។ ប៉ុន្ដែការពិន័យទាំងនោះគ្រាន់តែចង់ឱ្យពួកយើងភ្ញាក់រឭក និងឱ្យចេះពិចារណាទៅលើកំហុសរបស់ខ្លួនប៉ុណ្ណោះ។ដូចក្នុងរូបភាពនេះដោយសិស្សៗទាំងនេះពិន័យឱ្យឈរក្រៅថ្នាក់រៀន ដើម្បីឱ្យពួកគេពិចារណាលើកំហុសរបស់ពួកគេ។ យ៉ាងណាមិញ អ្នកគ្រប់គ្រងនៅសាលាមតេ្តយ្យ Robert W. Coleman Elementary School ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិកបាននិយាយថាតិចនិកនេះគឺអត់ប្រយោជន៍ទេ និងបានជំនួសតិចនិចផ្សេងវិញដែលអាចស្ថាបនាឱ្យក្មេងរីកចម្រើនបាន។សាលាបានយកតិចនិចរបស់លោក Robert W. Coleman ដោយឱ្យក្មេងតាំងសម្មាធិរយៈពេលយូរ ហើយវាពិតជាមានផលវិជ្ជមានទៅលើគំនិតរបស់ពួកគេមែន។ ក្នុងពេលនោះ អ្នកវិទ្យាសាស្ត្របានចាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកកម្រិតផលប៉ះពាល់ ហើយមានតែពាក្យមួយម៉ាត់គត់គឺ វាបានជួយដល់ទំនុកចិត្តក្មេងដោយសារតែការតាំងសម្មាធិ។ការពិន័យដូចជា ឱ្យធ្វើលំហាត់ ឈរខាងក្រៅសាលា ។ល។ ជំនួសវិញដោយឱ្យសិស្សទៅបន្ទប់តាំងសម្មាធិ (បន្ទប់ស្អាត ពោរពេញទៅដោយពណ៌ ខ្យល់អាកាសល្អក្នុងការសម្មាធិ)។ លទ្ធផលគឺពួកគេពិតជាអស្ចារ្យ។ដំបូងគេរំពឹងថាក្មេងនឹងជួបការលំបាកនៅពេលអង្គុយនៅកន្លែងស្ងាត់ និងតាំងសម្មាធិ ប៉ុន្ដែផ្ទុយទៅវិញក្មេងៗទាំងនោះហាក់បីដូចជាចង់តាំងសម្មាធិ។ លើសពីនេះទៀត ពួកគេបានយកវិធីនេះទៅអនុវត្តនៅផ្ទះរបស់ពួកគេទៀតផង។ នេះបើតាមរបាយការណ៍របស់អាណាព្យាបាល។ពួកគេបានបង្រៀនសិស្សអំពីបរិស្ថាន និងពីររបៀបដែលបរិស្ថានអាចជួយពួកគេផងដែរ។ សាលាក៏បានរាប់បញ្ចូលកម្មវិធីតាំងសម្មាធិក្នុងកម្មវិធីសិក្សាផងដែរ៕






ពិន័យសិស្សដែលបានប្រពិត្តិកំហុសសិក្សារគួរស្វែងរកចំណុចអាចបង្កើនចំណេះក្នុងមេរៀនទើបប្រសើរ។ឧទាហរណ៏ ទន្ទេញមេរៀនប្រវត្តិសាស្ត្រចំណុចណាមួយឲ្យចេះចាំស្ទាត់ក្នុងរយៈកម្រិតទណ្ឌកម្ម។ជិះម៉ូតូកិនដៃបានអ្វីបានថ្លស់ក្រិចបាក់ឈឺចាប់ខាតបង់ពេលវេលាសិក្សារនិងលុយកាក់ព្យាបាល។

