តើត្រូវធ្វើអ្វីដើម្បីបង្កើតអាពាហ៍ពិពាហ៍មួយដែលប្រកបដោយសុភមង្គល ? មានការសិក្សាតាមផ្នែកផ្សេងៗគ្នាជាច្រើនដែលគេធ្វើការរួមគ្នាដើម្បីសិក្សាទៅលើការរក្សាទំនាក់ទំនងស្នេហាឲ្យបានល្អ ។ យើងទាំងអស់គ្នាស្គាល់ហើយថាតើអ្វីទៅជាកត្តាធំចំបងក្នុងរឿងស្នេហានេះ ? គឺការទុកចិត្តគ្នា ការខិតខំរួមគ្នា ការប្តេជ្ញាចិត្តរស់នៅជាមួយគ្នា ការយល់ដឹងក្នុងរឿងស្នេហា ការលេងសើចសប្បាយជាមួយគ្នាយ៉ាងល្អ ។ ទោះជាយ៉ាងណាក៏ដោយក្រដាសដ៏ថ្មីស្រឡាងមួយរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរ៉ូឆេស្ទឺដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្រ្តផ្នែកអាកប្បកិរិយាបានពិនិត្យឡើងវិញនូវការសិក្សាចំនួន ៥១៧៤ករណី ផ្សេងៗគ្នា ហើយគេបានរកឃើញថាអាពាហ៍ពិពាហ៍ដែលរីករាយទាំងអស់វាមានលក្ខណៈធំធេងតែមួយគត់គឺ « ការបត់បែនផ្លូវចិត្តដើម្បីសម្របសម្រួលគ្នា » ត្រូវចងចាំរឿងនេះឲ្យច្បាស់ទៅ ! វាមិនមែនជាការរឹងមានះយកឈ្នះចាញ់ទៅតែឯងយកងាប់រស់នោះទេ វាគឺជាសិល្បៈនៃការផ្លាស់ប្តូរឥរិយាបថដើម្បីរស់នៅជាមួយគ្នាឲ្យបានសុខ ! ។

