ត្រូវមានមោទនភាពចំពោះអ្វីដែលខ្លួនមាន

K

ត្រូវមានមោទនភាពចំពោះអ្វីដែលខ្លួនមាន ព្រោះវាជាផលបុណ្យដែលខ្លួនខិតខំសន្សំទុកមកជាយូរ គ្មានអ្នកណាសូម្បីតែក្នុងចំណោមអ្នក សូម្បីតែកូនភ្លោះមានភេទដូចគ្នា មុខមាត់ដូចគ្នាបេះបិទកើតក្នុងថ្ងៃតែមួយ ម៉ោងតែមួយ ក៏មានសុខទុក្ខដែលជាផលបុណ្យមិនដូចគ្នាដែរ ។ អ្នកណាស្អប់ខ្លួនឯងគឺដូចជាស្អប់បុណ្យ ដែលខ្លួនខំសន្សំទុកមក ការនេះមិនគួរទាល់តែសោះ អ្វីដែលគួរគឺខិតខំសន្សំបុណ្យនិងបញ្ញាទុកតទៅជាតិមុខទៀតទើបត្រឹមត្រូវ តើធ្វើដូចម្តេចដើម្បីឲ្យកើតបញ្ញាត្រាស់ដឹងពីសច្ចធម៌ក្នុងលោកនេះទៅ ? គឺ សិក្សាគម្ពីរព្រះត្រៃបិដក សិក្សាព្រះអភិធម្ម ហើយព្យាយាមបដិបត្តិសមាធិរៀងរាល់ថ្ងៃនេះឯង ។

Comments