អនុបាទាបរិនិព្វានមិនមែនជាវិសុទ្ធិ៧

K

អនុបាទាបរិនិព្វានមិនមែនជាវិសុទ្ធិ៧ តែបើដើរខុសពីផ្លូវនេះក៏មិនបានជួបនិព្វានដែរ ។ បុថុជ្ជនតែងប្រកាន់មាំក្នុងផ្លូវដែលខ្លួនកំពុងដើរទើបមិនរួចចាកទុក្ខ ព្រះអរិយៈទាំងឡាយលោកបានដើរហើយក៏ហួសទៅ មិនបានជាប់ប្រកាន់ថា ផ្លូវនោះជារបស់ខ្លួនឡើយ ព្រោះនិព្វានគឺជាការអស់ប្រកាន់ បើលោកអស់ប្រកាន់ហើយ តើអ្នកណាអាចនិយាយថា ខ្លួនជាអ្នកបាននិព្វានទៀត ? មកពីនៅមានការប្រកាន់ទេតើ ទើបនិយាយថា ខ្លួនជាអ្នកបាននោះ ។ អានាគាមីលោកនៅមានមានះប្រៀបធៀបថា គេជាអរហន្ត យើងនៅត្រឹមអានាគា ហើយលោករីករាយពេញចិត្តក្នុងកម្មដ្ឋានរបស់លោកយ៉ាងល្អិត ទើបឧបាទាននៅមានកម្លាំងរារាំងអរហត្តមគ្គមិនឲ្យកើតឡើង ពេលស្លាប់ទៅបដិសន្ធិនៅសុទ្ធាវាសព្រហ្ម ។

Comments