បារាំងចង់ជួយបង្កើតប្រព័ន្ធរំដោះទឹកបែបទំនើបនៅក្រុងបាត់ដំបង ដើម្បីបញ្ចៀសការលិចលង់រាល់ឆ្នាំ

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គ្រោងសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ក្នុងក្រុងបាត់ដំបង ទិសដៅដើម្បីដោះស្រាយបញ្ហាជន់លិចដែលតែងតែកើតឡើងរៀងរាល់ឆ្នាំ ព្រោះទឹកស្ទឹងសង្កែមានកម្រិតខ្ពស់។
គម្រោងនេះ ត្រូវបានលើកឡើងដោយ លោកស្រី BOURHIS Ophélie នាយិកា AFD ប្រចាំប្រទេសកម្ពុជា ក្នុងជំនួបជាមួយអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។
គម្រោងនេះ ស្ថិតក្នុងគម្រោងដែល AFD កំពុងដំណើរការអនុវត្ត ដែលផ្ដោតទៅលើវិស័យកសិកម្ម ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងប្រព័ន្ធទឹកក្នុងខេត្តបាត់ដំបង។
លោកស្រី BOURHIS Ophélie ថ្លែងថា៖ «បើសិនបើមានការគាំទ្ររដ្ឋបាលខេត្ត ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងធ្វើការសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ដែលតែងតែកើតមានឡើងរៀងរាល់ឆ្នាំ»។
ជាការឆ្លើយតប ឯកឧត្តម សុខ លូ បានគាំទ្រលើផែនការ ក៏ដូចជាថ្លែងអំណរគុណដល់គណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា ក៏លើការពិភាក្សាលើគម្រោងអភិវឌ្ឍន៍វិស័យនានា ក្នុងខេត្តបាត់ដំបង។


Hi kimchou-kh
I have noticed that your post is plagiarised. Therefore I have downvoted your post. Please consider writing unique/personal content to receive upvotes from the community.
Source of plagiarised content:
https://construction-property.com/km/france-mulls-setting-up-modern-drainage-system-in-battambang-to-halt-flooding-issue/?utm_source=rss&utm_medium=rss&utm_campaign=france-mulls-setting-up-modern-drainage-system-in-battambang-to-halt-flooding-issue
Tips to improve:
1. Don’t copy and paste
2. Don’t use tools to rewrite other people's content.
3. Write unique or personal content instead.
Good luck!!