មកអភិវឌ្ឍ ស្រុកទេសយើងវិញម្តងមិនខ្វះទេដីមានជីជាតិ

K
មកអភិវឌ្ឍ ស្រុកទេសយើងវិញ!
កសិករ-កសិកម្ម សិប្បករ-សិប្បកម្ម ប្រឹងប្រែងដាំដុះកែច្នៃ មិនមើលបំណាំ! ឆ្នាំនេះមិនល្អ កើតគ្រោះកូវីត កើតជាប់៣ឆ្នាំ
ដួងចិត្តកសិករ មិនត្រដរចាំ ប្រឹងកាប់គាស់ដាំ ព្រោះចិត្តស្មោះស។
ឥឡូវកូនហើយ កុំនៅកន្តើយ ភូមិគេកើតទុក្ខ អង្ករគេក៏គ្រួស
គេរស់រងកម្ម ស្រុកគេឃោរឃៅ មានភរវកម្ម កូនកុំរង់ចាំ មកស្រុកយើងវិញ។
កូនហើយនឹកស្រុក ស្រុកយើងស្រណុក មានហូបគ្រប់គ្រាន់
មានផលផ្លែឈើ អង្ករស្រូវក្រអូបទន់ ឈ្ងុយឈ្ងប់ស្រទន់ ឆ្ងាញ់លើលោកា។
កូនទៅស្រុកគេ កុំទៅនៅយូរ ប្រឹងប្រែងសិក្សា ធ្វើយកចំណេះ ចេះគ្រប់កិច្ចការ មកអភិវឌ្ឍនា ស្រុកទេសយើងយើងវិញ។
ស្រុកយើងស្រុកល្អ ដែនដីបរវរ ស្រុកសូវណ្ណភូមិ ស្រុកទេសសួគ៌ឋាន រស់សុខជួបជុំ មកប្រមូលផ្តុំ ជុំស្រុកយើងវិញ។
ចេញទៅកែច្នៃ លើកដាក់ស្នាដៃ ជួយកសិករ កសិកម្មរុងរឿង លូតលាស់ប្រដេញ សិប្បកម្មរស់វិញ សាងស្រុកយើងថ្កើង។
ចែករំលែកចំណេះ ជំនាញកូនចេះ ចេញសព្វទិសា ចេញទៅបង្រៀន ផ្សព្វផ្សាយវិជ្ជា ពិសោធន៍កិច្ចការ ផ្តល់ជូនជាតិយើង។
កូនហើយ មកស្រុកយើងវិញ ស្រុកគេជួបគ្រោះ កើតទុក្ខ ស្រុកយើងស្រណុក សម្លយើងឆ្ងាញ់ អង្ករយើងក៏ទន់ ក្រអូបរមិញ មកស្រុកយើងវិញ ណាកូនណា!!!
ហិហិហិ បាទបើខុសឆ្គង សូមកុំប្រកាន់!
(បាទនេះជាកម្រងកែវ មិនមែនកំណាព្យ ព្រោះគ្មានចុងជួនគ្រប់គ្រាន់តាមក្បួនខ្នាតទេ ! អផ្សុក ភ្លៀងពេក កូវីតឆ្លងគ្រប់ទិសទីពេក ចេះតែតែងៗទៅបាទ)
អាចជារូបភាពនៃ អាហារ
អាចជារូបភាពនៃ ផ្លែឈើ
អាចជារូបភាពនៃ ផ្លែឈើ
អាចជារូបភាពនៃ ផ្លែឈើ
អាចជារូបភាពនៃ ការឈរ, ផ្លែឈើ និង សកម្មភាពក្រៅផ្ទះ
អាចជារូបភាពនៃ ទុរេន និង សកម្មភាពក្រៅផ្ទះ
អាចជារូបភាពនៃ ផ្លែឈើ
អាចជារូបភាពនៃ ផ្លែឈើ និង សកម្មភាពក្រៅផ្ទះ

Comments