កត្តាបីយ៉ាងដែលធ្វើអោយមនុស្សរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ

K
១/ ចំណេះដឹងនិងគតិបណ្ឌិត៖ ចំណេះដឹង គឺជាជំនឿដ៏ត្រឹមត្រូវ និងអាចវាស់វែងបានតាមរយៈ ការពិសោធឬការអនុវត្តជាក់ស្តែង រីឯគិតបណ្ឌិតគឺការប្រើប្រាស់ចំណេះដឹងបានត្រឹមត្រូវតាមកាលៈ ទេសៈ អាចយល់ស៊ីជម្រៅពីបញ្ហាជុំវិញខ្លួន និងអាចដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីមានចំណេះដឹងនិងគតិបណ្ឌិត បុគ្គលរឹងមាំចាំបាច់ត្រូវមានភាពច្នៃប្រឌិត (មិនចម្លងតាមគេ) ការចាប់អារម្មណ៍(ទទួលយកអ្វីដែលថ្មី) ចិត្តទូលាយ (ការវិនិច្ឆ័យ) ស្រឡាញ់ការសិក្សា និង អាចប្រឹក្សាយោបល់ដល់អ្នកដទៃបាន។
២/ ភាពក្លាហាន៖ គឺជាការហ៊ានប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ និងការគម្រាមកំហែង ផ្សេងៗដើម្បីបន្តគោលដៅរបស់ខ្លួនទៅមុខទៀតបានដោយមិនចុះចាញ់នឹងឧបសគ្គ។ ដើម្បីក្លាយ ជាអ្នកក្លាហាន ចាំបាច់ត្រូវហ៊ាននិយាយអ្វីដែលត្រឹមត្រូវ ធ្វើការងារឲ្យបានចប់ចុងចប់ដើម មានភាពស្មោះត្រង់ មានការទទួលខុសត្រូវ និងមានថាមពលពេញលេញក្នុងការរស់នៅ។
៣/ ភាពជាមនុស្សជាតិ៖ ដើម្បីមានភាពជាមនុស្សជាតិចាំបាច់ត្រូវមាន សេចក្តីស្រឡាញ់ចំពោះ អ្នកជិតស្និទ្ធ មានទឹកចិត្តមេត្តាចំពោះអ្នកដទៃ ធ្វើល្អចំពោះអ្នកដទៃ មានភាពឆ្លាតវៃក្នុងការ យល់ពីអារម្មណ៍ខ្លួនឯងនិងអារម្មណ៍របស់អ្នកដទៃ អាចលើកទឹកចិត្តខ្លួនឯងនិងអាចលើកទឹកចិត្តអ្នកដទៃ។

Comments