អំណាចពិតរបស់មនុស្សគឺចេះរស់នៅជាមួយការពិត ហើយកែប្រែវាឲ្យប្រសើរឡើង !យើងមកកាន់លោកនេះមានហេតុមានផលច្បាស់លាស់ណាស់ ! មិនមែនមកដោយចៃដន្យនោះទេ ត្រូវស្គាល់ភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់ ៖
១- មកដើម្បីទទួលកំហុសៈ ជាតិមុនបានសម្លាប់គេ ជាតិនេះត្រូវមកឲ្យគេសម្លាប់វិញ ជាតិមុនបានកាត់ដៃកាត់ជើងគេ ជាតិនេះត្រូវគេកាត់ដៃកាត់ជើងវិញ ជាតិមុនបានធ្វើឲ្យបែកបាក់រាងកាយសត្វ ជាតិនេះត្រូវបាក់ក បាក់ដៃបាក់ជើងវិញ ។ល។
២- មកដើម្បីទទួលរង្វាន់ៈ ជាតិមុនបានជួយអ្នកដទៃ ជាតិនេះត្រូវមកឲ្យគេជួយវិញ ការស្វែងរកទ្រព្យដោយសុចរិត គិតអីចេះតែកើត ធ្វើអីចេះតែត្រូវ ចោរប្រុងលួចទ្រព្យក៏លួចមិនបាន ពេញមួយជីវិតស្គាល់តែភាពរុងរឿង អ្នកណាទៅដឹងថា ឆ្លងកាត់របបប៉ុលពតមួយទាំងមូលបែរជាមានគ្រួសារខ្លះមានបាយហូបគ្រប់គ្រាន់នៅតែក្នុងក្រុងអត់ដឹងមានការលំបាកវេទនាអីបន្តិចសោះនោះ ! (ប្រហែលសាមសិបគ្រួសារអង្គការចាត់តាំងឲ្យនៅដាំបន្លែជូនអង្គការនៅស្ទឹងមានជ័យ)។

