១- បន្ធូរភាពតានតឹងនៅក្នុងចិត្ត ដោយញញឹមក្នុងចិត្តថ្លាៗស្រាលៗរួចហើយសម្រួមឲ្យស្ងប់ស្ងាត់ជ្រះស្រឡះពីអារម្មណ៍ក្នុងលោក ។
២- ប្រើពាក្យខ្លីៗសមស្របតាមតំរូវការក្នុងការរស់នៅៈ វាជាវិធីព្យាបាលដោយការប្រើអំណាចឋាមពលដួងចិត្តទៅលើស្ថានភាពសុខភាពដែលខ្លួនមាន ដូចជាខ្សោយការចងចាំ កម្លាំងរាងកាយចុះខ្សោយជាដើម ត្រូវភាវនាថាៈ ការចងចាំរបស់អាត្មាអញល្អប្រសើរណាស់ , សុខភាពអាត្មាអញរឹងមាំណាស់ , អញជាមនុស្សរឹងមាំបំផុតលើលោកនេះ , .....សូត្រប្រហែល៥នាទី ដើម្បីឲ្យអារម្មណ៍នេះស្រូបចូលឲ្យដល់ជំរៅចិត្ត វាគឺជាការបញ្ជាទៅលើឋាមពលចិត្តឲ្យខំធ្វើការហើយបញ្ជូនសារទៅគ្រប់ទីកន្លែងក្នុងសាព៌ាង្គកាយ ។
៣- បង្កើតក្តីស្រមៃដោយការពេញចិត្តថាខ្លួនបានសម្រេចសមតាមក្តីប៉ងប្រាថ្នា ។ នេះជារូបមន្តខាងចិត្តវិទ្យា ចំណែកខាងពុទ្ធវិទ្យាវិញ ចិត្តស្ងប់គឺជាមូលហេតុនៃសេចក្តីសុខគ្រប់យ៉ាង ! ឲ្យតែចិត្តស្ងប់ហើយឋាមពលចិត្តមានកម្លាំងខ្លាំង ចង់យកទៅប្រើក្នុងផ្លូវលោកក៏បានជោគជ័យ ប្រើក្នុងផ្លូវធម៌ក៏បានសម្រេចមគ្គផល ។ ប៉ុន្តែឋាមពលចិត្តមេត្តាដែលស្តុកស្តម្ភទៅបានគឺអាស្រ័យលើកម្លាំងបុណ្យដែលមិនអាចខ្វះបានឡើយ ។

