នេះគឺជាពេលវេលាដែលយើងអាចនាំយកឋាមពលខ្លួនឯងត្រឡប់មកកាន់ជីវិតវិញហើយ តាមរយះការឃុំគ្រងចិត្តឲ្យបានល្អ ! ។ នៅពេលដែលចិត្តឃ្លាតឆ្ងាយពីការគ្រប់គ្រង វានឹងទាមទារគ្មានទីបញ្ចប់ វាឆ្លេឆ្លារអន្ទះអន្ទែង ពេលខ្លះគេមិនទាំងដឹងថា តើវាចង់បានអ្វីឲ្យប្រាកដទៀតផង ? អារម្មណ៍ធុញថប់ អស់កម្លាំងរសាប់រសល់ ពិបាកថ្លាថ្លែង នេះហើយជាសភាពចិត្តដែលគ្មានការគ្រប់គ្រង ។ ដើម្បីមានតុល្យភាពជីវិត អ្នកត្រូវមានការផ្លាស់ប្តូរជាច្រើន ទើបធ្វើជាម្ចាស់លើចិត្តបាន វិធានបីយ៉ាងសំខាន់ដើម្បីធ្វើជាម្ចាស់លើចិត្តបានគឺ ១- ការសិក្សារៀនសូត្រជាប់ជាប្រចាំ ,។
២- ការមានការងារធ្វើត្រឹមត្រូវ (មនុស្សគ្មានការងារធ្វើពិបាកគ្រប់គ្រងចិត្ត អាចដើរធ្វើអំពើអានាចារបាន) ។
៣- អភិវឌ្ឍសេចក្តីស្រឡាញ់ ការអាណិតអាសូរ ។


