ផ្លូវរថភ្លើងល្បឿនលឿន ល្អសម្រាប់ផលិតផលផ្លែឈើខ្មែរ!
ទស្សនៈវិស័យ ផ្លូវ និង ខ្សែក្រវ៉ាត់ ! ឥឡូវនេះ រថភ្លើងល្បឿនលឿន កម្រិតល្បឿន 160km/h ត្រូវបានភ្ជាប់ពី ក្រុងវៀងច័ន្ទ ប្រទេសឡាវ ឆ្ពោះទៅ ក្រុងគួនមីង ប្រទេសចិន រួចរាល់។
ផ្លូវ នេះ ប្រទេសយើង គួរតែសាងសង់ ផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញ ឆ្ពោះទៅ ស្ទឹងត្រែង និង ភ្ជាប់ឆ្លងទៅ វៀងច័ន្ទ រួចឆ្ពោះទៅចិន ក្នុងគោលដៅ ដឹកផ្លែឈើ ដោយប្រើរយៈពេលតែ ១ថ្ងៃ ១យប់ ដល់គួនមីង តែម្តង! (ព្រោះផ្លែឈើស្រស់ មិនអាចទុកយូរ និង មិនគួរដឹកតាមកប៉ាល់ទឹក ដែលប្រើរយៈពេលរហូតដល់១សប្តាហ៍នោះទេ នឹងបាត់គុណភាព ក្លិន និងរស់ជាតិ។ ហើយបើផ្លែឈើដឹកតាមយន្តហោះក៏ថ្លៃដើមដឹកជញ្ជូនខ្ពស់។
ដូច្នេះ មធ្យោបាយរថភ្លើងល្បឿនលឿន ជាមធ្យោបាយល្អបំផុត ដើម្បីអោយប្រទេសខ្មែរយើង ជោគជ័យ រឿងផ្លែឈើ ។ ផ្លូវរថភ្លើងល្បឿនលឿននេះ ក៏ល្អសម្រាប់ ពាណិជ្ជកម្មទូទៅ និង ទេសចរ ផងដែរ!



