១- មិនពូកែគ្រប់មុខឲ្យតែពូកែអត់ធន់គ្រប់យ៉ាងទៅគឺល្អបំផុតហើយ កុំសូវយករឿងអាក្រក់មកដាក់ក្នុងចិត្តពេកប្រយ័ត្នក្លាយជាមនុស្សអាក្រក់បាត់ទៅ។
២-រកបានសុីខ្លះដើម្បីជីវិត ដើរលេងខ្លះដើម្បីសុខភាពខួរក្បាល ធ្វើបុណ្យខ្លះដើម្បីឲ្យចិត្តមានពន្លឺ បើរកទុកៗដូចខំរកឲ្យគេទេ។
៣-មុនស្រឡាញ់បើកភ្នែកឲ្យធំ ស្រឡាញ់បានហើយបិទភ្នែកឲ្យជិត តែប៉ុណ្ណឹងសុខហើយ។ដើម្បីឲ្យជីវិតមានក្តីសុខ ខួរក្បាលឆ្លាតមិនទាន់គ្រប់គ្រាន់នៅឡើយទេ ត្រូវមានបេះដូងកក់ក្តៅមួយទៀតទើបគ្រប់គ្រាន់ ។

