
កូរ៉េខាងត្បូង : នៅថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Lee In-young បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់កូរ៉េខាងត្បូង នៅក្នុងការស្តារកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជាមួយកូរ៉េខាងជើងឡើងវិញ ក្រោយពីមានការស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងពិសេសរវាងកូរ៉េទាំងពីរនាពេលថ្មីៗនេះ៕

ឥណ្ឌូនេស៊ី : នៅថ្ងៃសៅរ៍នេះ ក្រុមមន្រ្តីឥណ្ឌូនេស៊ី បាននិយាយថា សិស្សសាលាចំនួន ១១ នាក់បានលង់ទឹកស្លាប់ និង ១០ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ក្នុងអំឡុងពេលធ្វើពលកម្មសម្អាតទន្លេមួយកន្លែងនៅខេត្តជ្វាខាងលិចនៃប្រទេសឥណ្ឌូនេស៊ី៕

លីបង់ : ប្រធានគណបក្សកម្លាំងគ្រឹស្តសាសនាលីបង់ (LF) បានបដិសេធថា ក្រុមរបស់លោកមិនបានរៀបចំអំពើហឹង្សាតាមដងផ្លូវនៅទីក្រុងបេរូត ដែលបានសម្លាប់មនុស្ស ៧នាក់នោះទេ ហើយអះអាងថា កិច្ចប្រជុំមួយដែលធ្វើឡើងកាលពីមួយថ្ងៃមុននោះ គឺជារឿងនយោបាយសុទ្ធសាធ៕

