អប្បនាកោសល្ល

K
អប្បនាកោសល្លវិធីគឺជាវិធីជួយឲ្យអ្នកសមាធិឆាប់បានឈានៈ
១- ធ្វើវត្ថុក្នុងក្រៅឲ្យស្អាត(សម្អាតទីនៅនិងរាងកាយសក់ក្រចក)។
២- ធ្វើសទ្ធានិងបញ្ញាឲ្យមានកម្លាំងស្មើគ្នា(ជឿមុតមាំលើព្រះរតនៈត្រ័យ កុំយកបញ្ញាភ្នែកសាច់មកពិចារណាច្រើនលើសលុបរហូតក្លាយទៅជាការសង្ស័យនិងទិដ្ឋិ)។
៣- ឈ្លាសក្នុងការរក្សានិមិត្តកុំឲ្យវិនាសទៅវិញ(ចិត្តឆាប់ចុះស្ងប់ដោយហេតុណារក្សាហេតុនោះទុក) ។
៤- ពេលចិត្តរួញរាកើតឡើងត្រូវចម្រើន វីរយៈ ធម្មវិចយៈ បីតិ ។
៥- ចិត្តរាយមាយខ្លាំងត្រូវផ្ទុញផ្ទាល់ក្នុងសម័យដែលគួរ(តិះដៀលវា) ចម្រើនបស្សទ្ធិនិងឧបេក្ខា ។
៦- គំរាមចិត្តញ៉ាំងឲ្យស្លុតដោយសង្វេគវត្ថុ៨(ពិចារណាពីទុក្ខដោយជាតិ ជរា ព្យាធិ មរណៈ និង អបាយ ពិចារណាពីគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ )។
៧- បើចិត្តស្មើក្នុងវិថីស្ងប់ហើយ(ឧបេក្ខា) ត្រូវសម្លឹងភាពស្មើកុំលើកដាក់ ។
៨- វៀរបុគ្គមិនតាំងមាំក្នុងសមាធិ ។
៩- សេពគប់បុគ្គលដែលមានសមាធិចិត្ត ។
១០- តទធិមុត្តតាៈ បង្អោនចិត្តចុះស៊ប់ក្នុងសមាធិ(កុំគិតរឿងអ្វីក្រៅពីសមាធិ)។ កាលបើបានចម្រើនអប្បនាកោសល្លនេះហើយឈាននឹងកើតឡើងរហូតដល់ឈានទី៤ និងទី៥ ។ ត្រូវចេះវិធីរក្សាឈានទើបឈានអាចនៅគង់វង់បាន
មិន​មាន​ការពណ៌នា​រូបថត​ទេ។

Comments