១. កុំទុកឱ្យពោះទទេរលើសពី ៤ ម៉ោង
រាងកាយត្រូវការថាមពលដើម្បីឱ្យលូតលាស់និងមានកម្លាំង ដូច្នេះត្រូវរកអ្វីទទួលទានរាល់ ៤ ម៉ោងម្តង ក្រៅពីអាហារសំខាន់ទាំងបីពេលហើយនោះ។ ត្រូវចាំញាំតែអាហារដែលល្អដល់សុខភាព និងកុំញ៉ាំច្រើនជ្រុល ត្រូវញ៉ាំឱ្យល្មម។
២. ញ៉ាំអាហារឱ្យចម្រុះមុខក្នុងមួយពេលៗ
អ្នកមិនចាំបាច់ញ៉ាំអាហារឱ្យច្រើនជ្រុលក្នុងមួយពេលនោះទេ តែគួររកអាហារចម្រុះមុខមកទទួលទាន ដូចជាផ្លែឈើ បន្លែ សាច់ សូកូឡា នំនែក ផ្លែឈើក្រៀម...។ល។
៣. ញ៉ាំអាហារដែលល្អដល់សុខភាព មិនមែនបានន័យថាញ៉ាំអាហារដែលផ្ទុកថាមពលតិចទេ
លោកអ្នកគួរជ្រើសអាហារដែលមានសុខភាពហើយថែមទាំងជាអាហារផ្តល់ថាមពលបានយូរក្នុងនោះ មានដូចជា ទំពាំងបាយជូរក្រៀមមួយក្តាប់ដៃដែលគ្មានប្រឡាក់ស្ករ សូកូឡា និងគ្រឿងបឺរធម្មជាតិ បូកទាំងបាយប្រចាំថ្ងៃនិងសម្លសម្លុកដែលចូលចិត្ត។
៤. ផឹកឱ្យបានច្រើន (មិនសំដៅលើគ្រឿងស្រវឹង)
ត្រូវចៀសវាងភេសជ្ជៈប៉ូវកម្លាំង តែងាកមកផឹកទឹកដោះគោឆៅ ទឹកសណ្តែក ទឹកផ្លែឈើធម្មជាតិ ជាពិសេសទឹកការ៉ុត។ល។
៥. មុនចូលគេងត្រូវញ៉ាំអាហារសិន
លោកអ្នកមិនត្រូវចូលគេងទាំងពោះទទេរនោះទេ គឺត្រូវឱ្យមានអ្វីខ្លះនៅក្នុងពោះ ហើយជម្រើសអាហារដែលគួរទទួលទានមានដូចជា សាឡាត (ញាំ) បន្លែ សណ្តែកខៀវ ទ្រូងមាន់ ឬ នំប៉័ងបឺរ៕

