ចំនេះដឹងទាក់ទងនិងផ្នែកអាគុយ

K
Battery Balancer (ឧបករណ៍គ្រប់គ្រងលំនឹងវ៉ុល អាគុយស៊េរី) ៖ លំនឹងវ៉ុលអាគុយស៊េរី ជាអ្វី? ជាទូទៅ កាលណាអាគុយ12V ត្រូវបានតជាស៊េរី ២គ្រាប់ គឺ 24V , តស៊េរី ៤គ្រាប់ 48V, តស៊េរី៦គ្រាប់ 70V, តស៊េរី ៨គ្រាប់ 94V...
ដោយស៊េរី បែបនេះ ចាប់ពី៤គ្រាប់ឡើងទៅ យើងឃើញ មានភាពមិនស្មើគ្នា ក្នុងអាគុយចន្លោះកណ្តាលៗ មិនស្មើគ្នាដែលមូលហេតុធ្វើអោយប្រព័ន្ធអាគុយទាំងមូលឆាប់ខូច!
ប្រៀបដូចរទះទឹមគោ មួយតូចមួយធំ មួយខ្លាំងមួយខ្សោយ ដូច្នេះដែរ! ប្រទាញគ្នា ឆាប់គ្រោះថ្នាក់ មិនត្រង់ផ្លូវ ប្រទាញធ្លាក់ប្រឡាយទឹកជាដើម។
បញ្ហាអាគុយខូចហ្នឹង គឺបណ្តាលមកពីមូលហេតុដូច្នេះ
ក្នុងជួរស៊េរី អាគុយដែលមានវ៉ុលទាបជាងគេពេក Charge Control ផ្តល់អោយវ៉ុលសរុបក្នុងជួរស៊េរី ! ដូច្នេះអាគុយដែលមានវ៉ុលទាបនឹងសាកមិនគ្រប់ ! ពេលចេញកម្លាំងប្រើអាគុយហ្នឹង នឹងឆាប់ខូច ព្រោះទាញវ៉ុលអស់ៗ ពេកចេញពីផ្លាកអាគុយ ។
ចំពោះអាគុយ ដែលមានវ៉ុលខ្ពស់ហួសគេពេក ក្នុងជួរស៊េរី ! នៅពេលដែល សាក វានឹងទទួលវ៉ុលសាកសរុបពី charge control ដែលនឹងសាកវ៉ុលខ្ពស់ហួសគេពេក ជាមូលហេតុធ្វើអោយអាគុយហ្នឹងឆាប់ប៉ោងផ្លាក ឆាប់ខូច។
ដូច្នេះ ក្នុងួរស៊េរី អាគុយ វ៉ុលទាបជាងស្តង់ដារពេក ក៏ខូច
អាគុយដែលមានវ៉ុលខ្ពស់ជាងស្តង់ដារពេក ក៏ឆាប់ខូច!។
ដូច្នេះហើយ បានជាយើងត្រូវប្រើ ឧបករណ៍លំនឹងវ៉ុលអាគុយស៊េរី (Battery Balancer)។
ជាអត្ថន័យរួម Battery Balancer មានតួនាទី ដំណើរការយ៉ាងដូច្នេះ គឺ ក្នុងជួរស៊េរី វាបានវាស់វែងជាប្រចាំ នូវវ៉ុលអាគុយនីមួយៗ ប្រៀបធៀបគ្នាជាប្រចាំផង និងចាំសុីភ្លើងកាត់ចេញ កុំអោយលើស នូវអាគុយណានីមួយ ដែលវ៉ុលខ្ពស់ហួសគេ លើសស្តង់ដារវ៉ុលពេក អោយវ៉ុលអាគុយធ្លាក់មកស្មើគេវិញ! ។ ឬ អោយវ៉ុលអាគុយនីមួយៗ មួយគ្រាប់ក្នុងជួរហ្នឹង មិនអោយសាកលើសពី 14,5V ដាច់ខាត។
ក្នុងករណីអាគុយណានីមួយ សាកខ្វះ នោះបើប្រភេទBalancer ស៊េរីទំនើប គឺអាចកាត់កង ភ្លើង ពីអាគុយផ្សេងដែលលើស អោយមកសាកបំពេញបង្គ្រប់ អាគុយដែលវ៉ុលទាបជាងគេនេះវិញ!
យើងឃើញប្រព័ន្ធនេះ ត្រូវបានប្រើ ជុំវិញពិភពលោក ចំពោះប្រព័ន្ធសូឡារ ដែលត អាគុយជាស៊េរីច្រើនគ្រាប់ ។ ជាពិសេស គេដាក់ប្រើជាមួយ រថយន្តអគ្គិសនី ដូចជា តេស្លា ប្រ៊ុស៍ ហៃប្រ៊ីត ... ជាដើម សុទ្ធសឹងតែប្រើ Battery Balancer នេះគ្រប់គ្រឿងទាំងអស់។
ក្រុមហ៊ុន រថយន្តអគ្គិសនី តេស្លា Tesla បានប្រើប្រព័ន្ធនេះ តាំងពីឆ្នាំ២០០៣ មកម្ល៉េះ។
បច្ចុប្បន្ន Board Battery Balancer ក៏បានដាក់លក់ទូទៅ លើ Alibaba, India mart, និង Amazon ផងដែរ។
Battery Balancer ខ្លះ ប្រើ IC Pic, ខ្លះទៀតប្រើ IC 1732; ខ្លះទៀតប្រើ IC 7332; ខ្លះទៀតប្រើ IC 3305; ឬ ខ្លះទៀត IC 7383(1); និង ខ្លះទៀតក៏ប្រើ LTC4054 ជាដើម។ ដូច្នេះ អាស្រ័យ លើការរចនា របស់វិស្វករ អេឡិចត្រូនិក ដែលបានធ្វើការសាកល្បង ថាតើសេម៉ាមួយណា ដំណើរការល្អ មិនរអាក់រអួល ថ្លៃដើមទាប តែគុណភាពល្អ ហើយ កម្រិត Error និងលំអៀង ទាបបំផុត។
ដូច្នេះការរចនា ឥតដែនកំណត់! គឺមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់នណាម្នាក់ ឬ ក្រុមហ៊ុនណាមួយឡើយ!
លើកលែងតែបានសុំ កម្មសិទ្ធិបញ្ញា អន្តរជាតិ បានរួចរាល់ និង បានតម្កល់ប្លង់ សេម៉ា ឧស្សាហកម្ម យ៉ាងជាក់លាក់ នៅអាជ្ញាធរកម្មសិទ្ធិបញ្ញាអន្តរជាតិ និង នាយកដ្ឋានកម្មសិទ្ឌបញ្ញាជាតិ រួចរាល់។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការរចនាប្លង់សេម៉ា ឥតដែនកំណត់ ! មិនអាចបិទជាប់ នូវគំនិតច្នៃប្រឌិត របស់ រចនាករ-វិស្វកម្មអេឡិចត្រូនិក បានឡើយ!។ បិតកម្មសិទ្ធបញ្ញា ដូចបិទទឹកជំនន់មិនអោយជន់ហូរដូច្នេះដែរ។
សូមផ្សព្វផ្សាយ និង ចំណែករំលែកចំណេះដឹង នេះទូទាំងប្រទេសចុះ ដើម្បីអោយពលរដ្ឋយើង ទទួលបានបច្ចេកទេសត្រឹមត្រូវ ប្រើប្រាស់ មិនខាតបង់លុយកាក់ ប្រើប្រាស់ធន់បានយូរ និង ទទួលសំភារៈ គ្រឿងឧបករណ៍ ដែលមានគុណភាពកាន់តែល្អ បានប្រើប្រាស់ទូទាំងប្រទេស។
មិន​មាន​ការពណ៌នា​រូបថត​ទេ។
មិន​មាន​ការពណ៌នា​រូបថត​ទេ។
មិន​មាន​ការពណ៌នា​រូបថត​ទេ។
មិន​មាន​ការពណ៌នា​រូបថត​ទេ។
អាចជារូបភាពនៃ គម្រោង​ជាន់ និង អក្សរ​ដែល​និយាយថា '100 100 100 100Ω CELL12 3.6V RQJ0303 100 3.3 CELL11 3.6V 806 ΚΩ LTC6804-1 IPB C12 IMB S12 ICMP C11 IBIAS S11 SDO (NC) C10 (NC) SCK CSB (IMA) ISOMD WDT DRIVE TG110-AE050N5* 16 isoSPIB* 15 isoSPIB- isoSP Port C9 S9 C8 S8 120 isoSPIB* CELL3 CELL11 Circuits isoSPIB- VREG SWTEN S7 C6 27 NSV1C201MZ4 Port REF1 *Part Shown Isa Dual Transformer with Built-In Common-Mode Chokes C5 S5 GPI05 GPI04 CELL3 3.6V S4 C3 100Ω CELL2 3.6V C2 V GP103 GP102 GP101 co S1 RQJ0303 100 3.3kΩ 10nF CELL1 RQJ0303 3.3 ΚΩ អាចជារូបភាពនៃ គម្រោង​ជាន់ និង អក្សរ​ដែល​និយាយថា 'Four Battery Balancer with Programmed High and Low Battery Voltage Faults 10pF 25V CM VREG CP 1uF 6V 1.33k 249Ω EN2 MODE TERM1 TERM2 BOOST 10uF 25V V4 6.04k UVFLT OVFLT DONE NGATE5 100k EACH 10μF 25V V3 PTCFLT 6.04k NGATE4 BAT4 CTON 10uF 25V 10nF V2 LTC3305 CTOFF 100nF 3.01k NGATE3 BAT3 10pF 25V V1 cTBaT 10nF 吉 10pF 25V NGATE2 6.04k BAT2- NGATE6 VL 27.4k NGATE1-9 6.04k NGATE7 NGATE1 6.04k BAT1 VH 42.2k AUXP PTC 6.04k 10pF 25V ISET AUXN AUX 2.1k GND .04k NGATE8 6.04k NGATE9 3305 TA01
 

Comments