បញ្ញាគឺជាការលូតលាស់របស់គំនិតនាំឲ្យដឹងខុសត្រូវ ល្អអាក្រក់ ដឹងពីរបៀបដោះស្រាយបញ្ហា វាគឺជាពន្លឺដែលឋិតនៅខាងក្នុង មិនមែនជារឿងចំណេះដឹងខ្ពង់ខ្ពស់ទាំងស្រុងនោះទេ ។ បញ្ញាគឺជាសមត្ថភាពក្នុងការថែរក្សាលំនឹងចិត្ត(តុល្យភាព ឬ ឧបេក្ខា) មនុស្សមានបញ្ញាមិនដែលដោះស្រាយបញ្ហាដោយគំនិតដដែលៗ ទាំងជាដំណោះស្រាយដែលមិនបន្សល់ទុកនូវផលវិបាកបានទៀតផង គេរស់នៅជាមួយតែបច្ចុប្បន្នប៉ុណ្ណោះ គេគ្មានប្រតិកម្មជាមួយបញ្ហាដោយភាពអាត្មានិយមឡើយ ។ បញ្ញាផ្លូវលោក គិតពីអ្វីៗគឺដើម្បីតែការបាន បញ្ញាផ្លូវធម៌គិតពីអ្វីៗគឺដើម្បីតែការបានរួចរំដោះតែប៉ុណ្ណោះ ! បញ្ញាដែលចេះរំដោះទុក្ខចេញពីក្នុងចិត្តទើបជាបញ្ញាដ៏ឧត្តម ។

