អ្នកដឹកនាំ

K

ថ្វីត្បិតតែយើងឲ្យតម្លៃលើភាពល្អខាងក្រៅ ប៉ុន្តែភាពល្អខាងក្រៅនោះមិនមែនជាតម្លៃចុងក្រោយបំផុត ហើយក៏មិនមែនជាតម្លៃស្នូលក្នុងទ្រឹស្តីទស្សនវិជ្ជានោះដែរ។ ផ្ទុយមកវិញវាតែងតែព្រមានដល់អ្នកដឹកនាំ និងអ្នកសិក្សាជារឿយៗថា របស់ទាំងអស់នោះមិនចាំបាច់ត្រូវការច្រើនពេកដើម្បីស្វែងរកសុភមង្គលនោះឡើយ ព្រោះរបស់ទាំងនោះគ្រាន់តែជាភាពល្អ ដែលត្រូវការលក្ខខណ្ឌជាច្រើន ទៀតដើម្បីភ្ជាប់ជាមួយ។ ជាក់ស្តែងថា “ការមានរបស់ទាំងនេះ គឺមិនទាន់គ្រប់គ្រាន់នោះទេ សូម្បីតែយើងមានរបស់ទាំងអស់នេះក៏ដោយ យើងនឹងមិនរីករាយនោះទេ ដរាបណាយើងមិនទទួលផលប្រយោជន៍ពីពួកវា ដូច្នេះវាមានន័យថា យើងត្រូវតែប្រើប្រាស់វា”។ យើងចាំបាច់ត្រូវប្រើប្រាស់របស់ទាំងនេះដោយភាពឆ្លាតវៃ ព្រោះសេចក្តីវិនាសនិងសេចក្តីចម្រើន គឺអាស្រ័យលើអ្នក ប្រើប្រាស់។ ប្រសិនបើអ្នកប្រើប្រាស់មានគតិបណ្ឌិត សេចក្តីចម្រើននឹងដុះដាលឡើងយ៉ាងខ្លាំង ប៉ុន្តែបើអ្នកប្រើប្រាស់គ្មានគតិបណ្ឌិត សេចក្តីវិនាសនឹងកើតឡើងធ្ងន់ធ្ងរទៅតាមហ្នឹងដែរ។ បន្ថែមថា “សុភមង្គល និងការរស់នៅឲ្យបានល្អ អាចរកបានតាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិ សុខភាព និង អំណាចដោយភាពឆ្លាតវៃ។ បើតាមន័យចង្អៀត គតិបណ្ឌិតគឺជាអ្វីដែលល្អបំផុតដោយគ្មានលក្ខខណ្ឌ”។ សុភមង្គល មិនមែនស្ថិតលើការមានរបស់ល្អខាងក្រៅខ្លួនច្រើន ប៉ុន្តែវាពិតជាអាស្រ័យលើការប្រើប្រាស់ភាពល្អខាងក្រៅខ្លួននេះដោយមានគតិបណ្ឌិត ឬគុណធម៌ជាអ្នកដឹកនាំ។

Comments

This is my first contest. Please everyone participate in this contest and make this contest a success. If you like it, then definitely support me.  

This is my contest link: https://serey.io/authors/tanweeralam/tanweeralam-1st-contestpredict-the-blurt-price-till-the-end-of-the-year-2021

 

In the end I thank everyone.

Please support me 100%