ប្រពៃណីឥណ្ឌូ-ទិបេតាន

K
ក្នុងពូជពង្សអ្នកកាន់ព្រះពុទ្ធសាសនាទីបេ អានាបានសតិប្រើសម្រាប់ ធ្វើចិត្តឲ្យស្ងប់ ដើម្បីរៀបចំខ្លួនឲ្យល្អ ដើម្បីប្រតិបត្តិអ្វីផ្សេងៗទៀត ។ អ្នកទស្សនវិទូមហាយាន ២រូបដ៏ល្បីគឺ អសង្គនិងវសុពន្ធុ ក្នុងសាវកភូមិ វគ្គក្នុងយោគាចារភូមិ-សាស្រ្ត Yogācārabhūmi-śāstra និងអភិធម្មកោស Abhidharma-kośa បានបញ្ជាក់ យ៉ាងច្បាស់ថា គាត់សំគាល់ថា អានាបានសតិ ជាការបដិបត្តិដ៏ជ្រៅ ដែលនាំទៅដល់ វិបស្សនា (ក្នុងភាពស្របគ្នា ជាមួយការបង្រៀន របស់ព្រះពុទ្ធ ក្នុងសូត្របិដក) ។ ដូច្នេះក៏ដោយ តាមអ្នកប្រាជ្ញ Leah Zahler បានបញ្ជាក់ ការអនុវត្តន៍ដែលទាក់ទង នឹងសមាធិ ដង្ហើមរបស់វសុពន្ធុឬអសង្គ ហាក់ដូចជាពុំបានឆ្លងទៅ ប្រទេសទីបេទេ ។ អសង្គភ្ជាប់ អានាបានសតិ១៦ថ្នាក់ ទៅនឹងសតិបដ្ឋាន៤ តាមរបៀបដូចគ្នានឹង អានាបានសតិសូត្រដែរ ប៉ុន្តែដោយគាត់ពុំបាន បញ្ជាក់ឲ្យច្បាស់លាស់ ចំណុចត្រង់នេះក៏ បាត់បង់ពីអត្ថាធិបាយ លើកក្រោយ របស់ជនជាតិទិបេតានទៅ ។
ជាលទ្ធផល ពូជពង្សទិបេតានធំបង្អស់ គឺគេលុក Geluk ឃើញអានាបានសតិ គ្រាន់តែជាការបដិបត្តិមួយ មានប្រយោជន៍សម្រាប់ ការរៀបចំចិត្ត គ្មានអ្វីទៀតទេ ។
មិន​មាន​ការពណ៌នា​រូបថត​ទេ។

Comments