ផ្លាស់ប្តូរចិត្តអាក្រក់

K

 គេនាំគ្នាតាំងចិត្តយ៉ាងមុតមាំដើម្បីផ្លាស់ប្តូរចិត្តអាក្រក់ ចិត្តគំនិតចេះអត់ធន់ក្នុងការស្តាប់ពាក្យសម្តីគ្រោតគ្រាតពីគ្នា ចិត្តចាស់ទុំ ចេះចែករំលែកសុខទុក្ខគ្នា រក្សាភាពស្មោះត្រង់ រំលឹកតែអនុស្សាវរីយ៍ល្អៗ ឈប់រំលឹករឿងរ៉ាវឈឺចាប់ ព្រមថោកសព្វយ៉ាងដើម្បីកូន ផ្ទេរចិត្តស្រឡាញ់ទាំងអស់ទៅលើកូន លែងខ្វល់អ្វីក្រៅពីកូន ។ គិតហើយគិតទៀតពីមូលហេតុនៃជំលោះ ដើម្បីកែប្រែផ្លាស់ប្តូរកំហុស កុំយកត្រូវតែម្នាក់ឯង ត្រូវឲ្យភាពត្រូវទៅគេខ្លះ លះបង់ហេតុអាក្រក់ ពង្រីកសេចក្តីល្អក្នុងទំនាក់ទំនង ។ កុំព្រោះតែហេតុផលចង់បានភាពត្រូវ ចង់ឈ្នះចាញ់គ្នា នាំឲ្យមានការលំបាកដល់ជីវិត ពេលវេលារស់នៅខ្លីណាស់ កុំរស់ដូចជាអណ្តើកចូលភ្លើងព្រោះតែការគិតមិនល្អរបស់ខ្លួនឯងឲ្យសោះ ។ តើអ្នកមានក្តីស្នេហ៍របៀបណា ? គូស្នេហ៍ខ្លះដែលមិនមានការយល់ដឹង ឈ្លោះគ្នាទល់ថ្ងៃស្លាប់ផងក៏មាន ឯកូនក៏កាន់តែច្រើនមិនដឹងជាយ៉ាងម៉េច ? ហាៗៗៗ ! គ្មានអីចែកទេ មានតែគំនិតបទពិសោធបន្តិចបន្តួចនេះចែកជាធម្មទានចុះ ! សូមបានសុខហើយសប្បាយផង ! គ្មានអ្នកណារស់បាន១០០ឆ្នាំគ្រប់គ្នាទេ។

Comments