ក្រោយចែកផ្លូវគ្នា ឈឺចាប់យ៉ាងនេះ តើខំចែកធ្វើអី ? មុននឹងហារមាត់ខ្ជាក់ពាក្យលែងគ្នាចេញមក ត្រូវសួរខ្លួនឯងឲ្យបានច្បាស់ថាៈ តើយើងរស់អត់គេបានឬអត់ ? បើមិនបានទេ ត្រូវទម្លាក់មានះចោលឲ្យអស់ ព្យាយាមសម្លាប់ភ្នែក ត្រចៀក ច្រមុះ អណ្តាតកាយចោល ដើម្បីកុំឲ្យទើស រួចហើយដាក់ឈ្មោះគេថាៈ បងត្រូវ ! អូនសូមរស់នៅក្បែរទ្រូងបង ទោះជាខុសឆ្គងសូមបងមេត្តា ព្រោះជីវិតអូនបាត់បងខ្លោចផ្សា ទោះរស់ទីណាបើគ្មានរូបបងអូនគ្មានក្តីសុខ ! ។ ចប់ ! បើសួរខ្លួនឯងទៅ ចម្លើយទទួលបានគឺអូខេ ! អត់ខ្វល់ទេ ឆាប់ចែកផ្លូវគ្នាទៅ កុំទ្រាំនៅរហូតលេបថ្នាំផ្លូវចិត្តអី !

