គ្មានអ្នកណាធ្វើឲ្យអ្នកខឹងបានទេ គឺអ្នកបង្កើតកំហឹងដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯងតែប៉ុណ្ណោះ។ ដឹងអារម្មណ៍គឺអារម្មណ៍ហើយ ប៉ុន្តែមិនត្រូវឲ្យវាក្លាយទៅជាការរំជួលចិត្តរហូតនាំទៅដល់ការធ្វើខុសឡើយ ពិនិត្យវា មើលលក្ខណៈវារួចហើយព្រលែងវាចោលទៅ។ ម្នាក់ៗគឺជាគ្រាប់អំបិលដែលអាចរលាយបាននៅក្នុងទឹកចិត្តមេត្តាទាំងអស់ ។

