លំហូរទស្សនៈ
១- ជីវិតដូចជាពន្លឺនៅពេលយប់ ដូចដង្ហើមក្របីនៅពេលថ្ងៃ ដូចជាទឹកសន្សើមនៅតាមចុងស្មៅ ហើយចាញ់ខ្លួនឯងនៅថ្ងៃលិច ! ! ។
២- វាគ្មានបញ្ហាថា ជីវិតរបស់អ្នកល្អឬអាក្រក់នោះទេ ! ភ្ញាក់ឡើងពីព្រឹកធ្វើចិត្តឲ្យរីករាយជាមួយអ្វីដែលខ្លួនមាន ជីវិតអ្នកមិនអភ័ព្វឡើយ ! ។
៣- ដល់ពេលដែលមនុស្សលែងចេះខ្វល់ពីមនុស្សហើយ ! សេចក្តីល្អបានស្លាប់បាត់ពីក្នុងចិត្តមនុស្សគ្រប់គ្នាអស់ទៅហើយ ម្នាក់ៗ ប្រឹងរស់ ប្រឹងគិតតែពីខ្លួនឯងតែប៉ុណ្ណោះ ! ។ ពុទ្ធិគឺជានិមិត្តសញ្ញានៃបញ្ញា នឹងការបង្រៀនរបស់ព្រះពុទ្ធ ដែលមិនដែលរំលងចោលការអាណិតអាសូរគ្នានោះឡើយ ! ព្រះអង្គបានបង្រៀនយើងពីផ្លូវពិតនៃជីវិត ពីរបៀបរស់នៅដែល « ជីវិតមិនអាចមានភាពស្រស់ស្អាតបានទេ បើគេមិនបំពេញសេចក្តីល្អឲ្យវាទេនោះ ! » ។

