មិនប្រាកដ​ថាមានលុយមានមិត្តឡើយ

K

ស្រ្ដីម្នាក់បានសម្រក់ទឹកភ្នែក បន្ទាប់ពីនាងចំណាយពេលជាច្រើនសប្តាហ៍ដើម្បីរៀបចំអាហារពេលល្ងាចសម្រាប់ពិធីបុណ្យ "Friendsgiving" ដ៏ធំសម្បើមសម្រាប់មិត្តភក្តិមួយក្រុម ហើយមិនមានអ្នកណាម្នាក់ក្នុងចំណោមពួកគេបង្ហាញខ្លួននោះទេ។លោក Christian Zamora ដែលមានឈ្មោះ Kidalloy នៅលើគណនី TikTok បានពន្យល់នៅក្នុងវីដេអូដែលកំពុងល្បីថា មិត្តភក្តិស្រីរបស់គាត់ឈ្មោះ Maryann បានចំណាយពេលរាប់ម៉ោងរៀបចំសម្រាប់ពិធីបុណ្យមួយនេះ។នាងបានគ្រោងរៀបចំព្រឹត្តិការណ៍នេះរយៈពេល ២ សប្តាហ៍ទុកមុន ដោយបានតុបតែងបន្ទប់ក្រោមដីទាំងមូលរបស់នាង និងរៀបចំអាហារពេលល្ងាចដ៏ធំសម្រាប់ខ្លួននាង និងមិត្តភក្តិរបស់នាង ប៉ុន្តែជាអកុសលពួកគេទាំងអស់គ្នាបានធ្វើឱ្យនាងខកចិត្ត ហើយគ្មាននរណាម្នាក់បង្ហាញមុខនោះទេ។

យោងតាមលោក Christian មិត្តទាំងនោះសូម្បីផ្ញើសារទៅនាងដើម្បីឱ្យនាងដឹងថាពួកគេនឹងមិនមក ក៏មិនផ្ញើផង។

គាត់បានសរសេរនៅក្នុងឃ្លីបវីដេអូនោះថា "មិត្តភក្តិស្រីរបស់ខ្ញុំរំភើបខ្លាំងណាស់សម្រាប់ពិធីបុណ្យ Friendsgiving លើកដំបូងរបស់នាង ប៉ុន្តែគ្មាននរណាម្នាក់បង្ហាញខ្លួនទេ។ នាងបានតុបតែងបន្ទប់ក្រោមដីទាំងមូល ហើយចម្អិនម្ហូបយ៉ាងច្រើន។ ខ្ញុំ​ព្យាយាម​លើក​ទឹក​ចិត្ត​នាង​រហូត ប៉ុន្តែមិនមានប្រយោជន៍ទេ"។ គាត់បានសរសេរនៅក្នុងឃ្លីបដែលទទួលបានការចូលមើលច្រើនជាង ១៤ លានដងចាប់តាំងពីវាត្រូវបានបង្ហោះកាលពីសប្តាហ៍មុន។ពេញមួយវីដេអូនោះ Christian បានដើរលេងជុំវិញបន្ទប់ ដើម្បីបង្ហាញតុដ៏ធំមួយដែលពោរពេញទៅដោយអាហាររាប់សិបមុខ និងកៅអីទំនេរ។ មិត្ត​ភក្តិស្រី​របស់​គាត់​​ឃើញ​អង្គុយ​តែ​ម្នាក់​ឯង​ទាំង​ទឹក​ភ្នែករលីងរលោង។គាត់​បាន​សរសេរ​ថា "ខ្ញុំ​សោក​ស្តាយ​ជួសនាង​ណាស់"៕

Comments

Hi kimchou-kh

 

 

 

I have noticed that your post is plagiarised. Therefore I have downvoted your post. Please consider writing unique/personal content to receive upvotes from the community.

 

 

Source of plagiarised content: 

 

 

 

https://khmeread.com/posts/57612

 

 

 

 

 

Tips to improve: 

 

 

 

1. Don’t copy and paste 

 

 

 

2. Don’t use tools to rewrite other people's content. 

 

 

 

3. Write unique or personal content instead. 

 

Good luck!!