ខ្លះរីករាយខ្លាំងរហូតភ្លេចសតិ គ្រោះថ្នាក់បណ្តោយទៅ ខ្លះរសាប់រសល់ មួម៉ៅក្តៅក្រហាយនៅមិនសុខ លេចចេញចិត្តប្រមាទ មិនចង់ធ្វើបុណ្យកុសល ជាដើម ទើបអកុសលកម្មមានពេលចេញមុខឲ្យផលបណ្តោយទៅ។ កិច្ចរបស់យើងចប់ត្រឹមតែពង្រឹងសតិតាមមើលចិត្តឲ្យឋិតក្នុងបច្ចុប្បន្នជានិច្ច គាបវាឲ្យនៅជាមួយឧបេក្ខាញាណសម្បយុត្ត(ចិត្តជាកណ្តាលជាមួយបញ្ញា) កុំឲ្យវាគិតអាក្រក់ កុំឲ្យមាត់និយាយអាក្រក់ កុំឲ្យដៃជើងធ្វើអាក្រក់ បានជួបរឿងអីដោះស្រាយរឿងនោះដោយបញ្ញាទៅ កុំខ្វល់ថែម គឺតែប៉ុណ្ណឹងឯង ! ។

