តើសុខភាពខួរក្បាលទាក់ទងនឹងកត្តាអ្វីខ្លះ?

K

តើសុខភាពខួរក្បាលទាក់ទងនឹងកត្តាអ្វីខ្លះ?
គេបានរកឃើញមានកត្តាបីសំខាន់
១-របបអាហារដែលសំបូរជាតិវីតាមីនក្នុងបន្លែផ្លែឈើ ជាតិអាសុីតខ្លាញ់Ovophosvolipideដែលមានក្នុងខ្លាញ់ថ្លើមត្រីសមុទ្ទ(Omega3)ឬឪសថបារាំងឈ្មោះNeurobiol។
២-លំហាត់ប្រាណ ក្នុងបរិយាកាសម្តងៗរយះពេល១ម៉ោងបីដងក្នុង១សប្តាហ៍នាំឲ្យរំហូរឈាមចូលក្នុងខួរក្បាលបានល្អធ្វើឲ្យខួរក្បាលផ្លាស់ប្តូរពីគំនិតអវិជ្ជមានទៅគំនិតវិជ្ជមានឬស្ងប់គំនិតអវិជ្ជមាន នាំឲ្យMemory(មុខងារចងចាំ)ធ្វើការបានល្អកើនការចងចាំ។
៣-ទាក់ទងនឹងការគិត
មិនគួរគិតអ្វីទាំងអស់ក្រោយម៉ោង៩យប់ ពិសេសរឿងរ៉ាវស្មុគស្មាញ បញ្ហាស្មុគស្មាញ រឿងក្តៅក្រហាយស្តាយក្រោយឬគំនុំចងអាឃាតព្យាបាទជាដើម។ដើម្បីបញ្ចូលពត៌មានឬទិន្នន័យថ្មីឲ្យខួរក្បាល គប្បីគិតប្រមាណជា៥ដងក្នុងមួយថ្ងៃហើយម្តងៗ៥នាទីជាមធ្យម(ដាក់ផ្ទុកច្រើនពេកក៏មិនចាំបានល្អដែរ)ត្រូវរំលឹកតែរឿងដែលចាំបាច់ រឿងមិនចាំបាច់ត្រូវបំភ្លេចចោល កុំចាំពត៌មានសម្រាមនាំចង្អៀតមេម័រី ចាំយកតែអ្វីដែលល្អៗ។ត្រូវចេះប្តូរទំលាប់ក្នុងការរស់នៅក្នុងសភាពពុលដោយជីវភាព ។

Comments