ធ្វើការងារជាក្រុមៈ

K

ធ្វើការងារជាក្រុមៈ អ្នកដឹកនាំត្រូវចេះសម្រួលការងារឲ្យគេយល់កុំបង្កើតភាពស្មុកស្មាញឲ្យអ្នកដទៃ ឯអ្នកអនុវត្តត្រូវឆ្លាតក្នុងការធ្វើតាម គោរពតាមផែនការ ឆ្លាតទាំងការងារឆ្លាតទាំងរាយការណ៍(របាយការណ៍ល្អ ការងារមិនកើតក៏រលំ របាយការណ៍មិនល្អតែការងារល្អគឺជារឿងដែលត្រូវថ្លឹងថ្លែង) ។ ធ្វើអ្វីៗឲ្យគេមានទំនុកចិត្តទើបងាយក្លាយទៅជាអ្នកដឹកនាំ ការដឹកនាំល្អមិនមែនប្រើអំណាចឬកំហឹងទេ គឺគេប្រើសមត្ថភាពដោះស្រាយបញ្ហានិងការអភិវឌ្ឍន៍ទៅរកភាពរីកចម្រើន កាលណាសមាជិកពេញចិត្តគេនឹងធ្វើការងារប្រកបដោយឋាមពលដែលមានការទទួលខុសត្រូវដោយខ្លួនគេផ្ទាល់ ។ យកឈ្នះចិត្តមនុស្សដោយការជួយគេឲ្យរីកចម្រើនទាំងចំណេះដឹងនិងភាពស្មោះត្រង់ទើបជារឿងត្រឹមត្រូវ មិនមែនដោយអំនួតក្រអឺតក្រទមតែម្នាក់ឯងនោះទេ ។ គ្រួសារក៏ការងារជាក្រុមដែរ ទាំងដែលជាក្រុមត្រូវប្តូរស្លាប់រស់ជាមួយគ្នាទៀតផង មិនមែនចេះតែធ្វើអីមិនពិភាក្សាគ្នានឹងមិនអាចក្បត់គ្នាបាននោះទេ ភាពស្មោះត្រង់ ការគោរពគ្នា ការចេះជួយគ្នាគឺជាជន្ទល់ដ៏រឹងមាំសម្រាប់គ្រួសារនិមួយៗទ្រទល់កុំឲ្យបាក់ស្រុត ។

Comments