Andong Pongrol Waterfall(តំបន់ទឹកធ្លាក់អណ្តាតពង្រូល)

K
Andong Pongrol Waterfall, a beautiful resort area with a waterfall in the middle of the forest, up to 30 meters high, which is admirable, but not well developed, even the road signs. None.
Tongue Pongrol is an area rich in cries of birds, crickets, screaming, screaming, screaming, scattering, scattering, scattering, scattering, scattering, scattering, scattering, scattering, scattering, scattering, scattering, scattering Small and large at the entrance, paved with red gravel, almost completely damaged, passengers can travel about 300 meters on foot. Coupled with the sound of the waterfall, the sound makes the tired passengers seem to regain their strength when they arrive and see the scenery and enjoy a bath.
Andong Pongrol Waterfall Resort is a waterfall area located about 150 km from Phnom Penh along National Road 4, turn right at km 126. O Thmor Rong Resort and Dey Krahorm Market is located in Seila Commune, Kampong Seila District, Preah Sihanouk Province.
Prak Pov, who lives there, said that in the past the area had easy access, but due to a forest concession project by a Malaysian company and the government, the road was cut off. Pieces due to the high water during the rainy season, which makes it very difficult for tourists to travel by car and have to walk about 1 km to get there. Mr. Pov said that most of the tourists who come to visit here are the locals and some foreign tourists who come to visit and play in the water on various holidays.
However, many tourists said that it was difficult for us to get to this place because there were no roads and signs to mark the location. They also asked the relevant authorities or institutions to help develop eco-tourism sites.
This is to become a luxury tourist destination to promote tourism in line with the words "Cambodia, the Kingdom of Wonder."
តំបន់ទឹកធ្លាក់អណ្តាតពង្រូល ដែលជា​តំបន់​រមណីយដ្ឋានដ៏ស្រស់ស្អាតមួយ មានទឹកធ្លាក់នៅកណ្តាលព្រៃភ្នំកម្ពស់រហូតដល់ទៅជាង ៣០ ម៉ែត្រ ដែលគួរឲ្យចង់គយគន់ តែពុំទាន់បានអភិវឌ្ឍន៍ឲ្យបានល្អនោះទេ សូម្បីតែស្លាកសញ្ញាបង្ហាញផ្លូវក៏គ្មានសោះឡើយ។
អណ្តាត​ពង្រូល ជាតំបន់មួយ ដែលសម្បូរទៅដោយសត្វបក្សាបក្សី យំ​កងរំពង​បញ្ចេញ​សំឡេង​ខ្ញៀវខ្ញា ទ្រហឹង​អឹងកង ពាសពេញ​ជ្រលង​បព្វ​តា នៃ​ភ្នំ​ពង្រូល ដែល​ពោរ​ពាស​ទៅដោយ​ផ្ទាំង​ថ្ម​តូចធំ នៅតាម​ផ្លូវ​ចូល​ក្រាល​ក្រួសក្រហម ដែល​ខូចខាតស្ទើរទាំងស្រុង គឺអ្នកដំណើរអាចធ្វើដំណើរដោយថ្មើរជើងប្រមាណ​ ៣០០​ម៉ែត្រ ។ គួបផ្សំ​នឹងសម្លេងទឹកធ្លាក់ ឮសូរ​ឈូឆរធ្វើ​ឲ្យ​អ្នកដំណើរ ដែលអស់កម្លាំង ហាក់បីដូច​ជាមាន​កម្លាំង​ឡើងវិញនៅពេល ដែលទៅដល់ហើយបានឃើញទេសភាព និងនិងងូតទឹកកម្សាន្តយ៉ាងសប្បាយរីករាយ។​
រមណីយដ្ឋាន​ទឹកធ្លាក់អណ្តាតពង្រូល គឺជា​តំបន់​ទឹកធ្លាក់​មួយ ស្ថិតនៅចម្ងាយប្រមាណ ១៥០​គ​.​ម ពី​រាជធានីភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ បត់​ស្តាំត្រង់​គីឡូម៉ែត្រ លេខ១២៦ ហួស​រមណីយ​ដ្ឋា​នអូរថ្ម​រូង និង​ផ្សារ​ដីក្រហម​ក​បន្តិច​ស្ថិតនៅក្នុង​ឃុំ​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ។
លោក ប្រាក់ ពៅ ដែល​រស់នៅ​ទីនោះ​បាន​ឲ្យ​ដឹងថា កាលពីមកាលពីមុនតំបន់នោះមានផ្លូវចូលស្រួលណាស់ ប៉ុន្តែដោយសារ​គម្រោង​សម្បទាន​ព្រៃឈើរបស់​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​រាជរដ្ឋាភិបាល ធ្វើឱ្យផ្លូវនេះបានដាច់ជាកំណាត់ៗដោយសារតែមានទឹកខ្លាំងពេក​នៅ​រដូវវស្សា ដែលជាមូលហេតុធ្វើឲ្យអ្នកទេសចរ ពិបាកធ្វើដំណើរតាមរថយន្តតូចធំណាស់ ហើយត្រូវដើរថ្មើរជើងប្រហែ១គីឡូម៉ែត្រ ដើម្បី​បានទៅដល់​ទីនោះ។ លោកពៅ បាន​បន្តថា អ្នក​ទេសចរ ដែលមកកម្សាន្តនៅទីនេះ ភាគច្រើនគឺអ្នកស្រុកជិតខាងនេះ និងភ្ញៀវទេសចរបរទេសខ្លះៗ ដែលមកកម្សាន្ត និងលេងទឹកក្នុងថ្ងៃបុណ្យផ្សេងៗផងដែរ ។​
យ៉ាងណាក៏ដោយ ភ្ញៀវ​ទេសចរជាច្រើនបាននិយាយថា ពួកយើង​ពិបាក​ណាស់ទម្រាំ​ចូល​បាន​មកដល់​កន្លែង​កម្សាន្តមួយនេះ ពីព្រោះ​វា​គ្មាន​ផ្លូវ​ និងស្លាកសញ្ញាដើម្បីសម្គាល់ទីតាំងនោះទេ តែ​ពួកគាត់​ក៏បាន​ស្នើសុំ​ដល់អាជ្ញាធរ ឬឬស្ថាប័នពាក់ព័ន្ធនានាជួយអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ
នេះឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ប្រណីតមួយ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ឲ្យ​សម​ទៅតាម​ពាក្យ​ ដែលនិយាយថា “ កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ” ផង ៕
មិន​មាន​ការពណ៌នា​រូបថត​ទេ។
អាចជារូបភាពនៃ ទឹកធ្លាក់ និង ធម្មជាតិ
អាចជារូបភាពនៃ ដើមឈើ, ទឹកធ្លាក់ និង ធម្មជាតិ
អាចជារូបភាពនៃ កង្កែប, ដើមឈើ, ធម្មជាតិ, ពពក និង ភ្នំ

Comments

shariarr

The waterfalls are really beautiful to look at. The way you presented them to us through your post is so much better. I like these photographs of yours as well as your mobile or camera photography.

 

 Thank you so much for sharing such a beautiful post with us I am so glad to see the pictures of this awesome post of yours There has been so much beautiful photography

engrsayful

It is pretty wonderful nature. if you just go to such kind of waterfall it obviously will rejoice us and I have enjoyed your post very much.